CamNews

ជីជី បង្ហោះ​រូបថើប​កៀកកើយ ប្រុសក្មេង ផ្គើន​ស្នេហ៍​ឧកញ៉ា ?

ភ្នំពេញ៖ ប្រវត្តិស្នេហាដែល បណ្ដាញសារព័ត៌មាន ក្នុងស្រុកនានា តែងតែលើក យកមក
ពណ៌នា ចុះផ្សាយជាបន្តបន្ទាប់ របស់ពិធីការិនី និយាយចុងអណ្ដាត មិនសូវច្បាស់ កញ្ញា
ពេជ្រ សូលីដា ហៅ ជីជី គឺគ្មានអ្វីក្រៅពីផ្គូរផ្គង ជាមួយបុរសសម្បូរទ្រព្យ មានងារជាឧកញ៉ា
និងអាចជាអ្នកដែល នៅពីក្រោយខ្នង ធ្វើឲ្យកម្រិតជីវភាព របស់ស្រីស្រស់តូចច្រឡឹង កូន
កាត់ចិនរូបនេះ មានការប្រែប្រួល យ៉ាងឆាប់រហ័ស ស្ទើរមិនគួរឲ្យជឿឡើយ។ ព័ត៌មានដែល
បានវាយសំពង ទៅលើ កញ្ញា ជីជី ក្នុងជម្រៅស្នេហា ជាមួយអ្នកមានទ្រព្យ មានឋានៈខ្ពង់ខ្ពស់
បានក្លាយទៅជារឿងច្រំដែលៗ សម្រាប់នាងទៅហើយ ពោលអាចនិយាយបានថា "ឆ្កែនៅ
តែព្រុស មនុស្សនៅតែដើរ" គឺជារឿងធម្មតា ។

គេសង្កេតឃើញថា ពិធីការិនីដែលបានតំណែង ក្នុងកម្មវិធី "រាត្រីកម្សាន្ត"ក្នុងទូរទស្សន៍ ស៊ីធីអិន
តាមរយៈខ្សែទុយោ និងរូបសម្រស់ជាធំ ដោយមិនបានគិត ពីទេពកោសល្យ កញ្ញា ជីជី ហាក់
មានបម្រែបម្រួល លើកម្រិតជីវភាព គួរឲ្យកត់សម្គាល់ ខណៈថ្មីនេះ ជីជី បានប្ដូរឡានស៊េរី ទំនើប
ថ្មីមួយគ្រឿងទៀត ជិះបង្អួតមិត្តភក្តិជា អ្នកសិល្បៈដូចគ្នា ឲ្យដកកចំហមាត់ មើលពីភាពហ៊ីហារ
របស់នាង ថា មានការរីកចម្រើនបែបណា ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពព័ត៌មានពីអ្នកសិល្បៈ ដែលតែងតែបង្ហាញ ចរិកច្រណែនឆ្នានីសគ្នា បានបង្ហើបថា គេមិន
ជឿទេថា ភាពមានបាន ហ៊ីហារ ប្ដូរសម្ភារៈ និយមឥតឈប់ឈរ របស់នាង ជីជី គឺជាចំណូលទាំង
ស្រុង បានមកពីការងារ និងអាជីពជាអ្នកសិល្បៈនោះ ខណៈចំណូលថវិកាទាំងនោះ តាមរយៈ
ការធ្វើពិធីការិនី សម្ដែង ត្រូវបានគេដឹងថា គ្រាន់តែទិញគ្រឿង តុបតែងកាយ ទឹកអប់ ប្រេងម្សៅ
និងសម្លៀកបំពាក់ គឺមិនគ្រប់គ្រាន់ឡើយ ។ ដូច្នេះប្រភព ចំណូលមួយចំនួនទៀត ត្រូវបានគេ
សង្ស័យថា អាចទទួលបានការ ឧបត្ថម្ភជាពិសេស ពីសំណព្វចិត្ត របស់នាងណាម្នាក់ អាចថា
ជាម្ចាស់ស្នេហ៍ តាចិញ្ចឹម ឬអ្នកធំដែលកំពុង លង់ស្នេហ៍ជាមួយនាង ជាដើម។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ ពិធីការិនីសម្ដីផ្អែម និយាយម្ញែកៗ កញ្ញា ជីជី ខណៈចំហាយ
ស្នេហ៍ ជាមួយលោកឧកញ៉ា មិនទាន់បាត់ក្ដៅផងនោះ ស្រាប់តែនៅក្នុង Accuont Facebook
របស់នាង ត្រូវបានមិត្តភក្តិ ក៏ដូចជាអ្នកលេងហ្វេសប៊ុក ប្រទះឃើញរូបភាព ចំនួន៣សន្លឹក
ហាក់បង្ហាញពីការជិតស្និទ្ធ ឱបថើប គ្មានញញើតដៃ លើប្រុសសង្ហាក្មេងវ័យម្នាក់ ដែលគេដាក់
ការសង្ស័យថា ប្រហែលជាប្រុសស្នេហ៍ថ្មី របស់នាង ។ នៅក្នុងរូបភាព ដែលនាងបង្ហោះឡើង
ជាសាធារណៈ ក្នុងចេតនាឲ្យ អ្នករាល់គ្នាភ្ញាក់ផ្អើល គេបានពិនិត្យឃើញថា ជីជី កៀកក និង
ឱនថើបបុរសនោះ ហាក់មិនមែនជាសាច់ញាត ឬជាអ្នកស្គាល់គ្នាធម្មតាៗឡើយ។

ទោះបីជាបែបណា ប្រសិនបើរូបភាពបុរសវ័យក្មេង ដែល ជីជី បានបង្ហោះឡើងក្នុងហ្វេសប៊ុក
ជាប្រុសស្នេហ៍ថ្មីរបស់នាងមែន គឺច្បាស់ណាស់ថា ជីជី កំពុងតែផ្គើនស្នេហ៍ជាមួយ ឧកញ៉ា
សម្បូរទ្រព្យ ខណៈមិនទាន់ដាច់ ស្រឡះពីគ្នានៅឡើយ ហើយនាងអាច ទទួលការព្រមានជា
ថ្មី ក៏ថាបាន ព្រោះកន្លងមកលេចឮថា ជីជី ធ្លាប់ទទួលការព្រមានខ្លាំងៗ ពីបុរសម្ចាស់ស្នេហ៍
ជាអ្នកមានរូបនោះ ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការចូលចិត្ត ដើរលេង ផឹកស៊ី ចូលក្លឹបយប់
ជ្រៅៗពេក ពោលគឺខ្លាចមានកន្លង់ផ្សេង មកបេះយកបាត់ ចុះទំរាំមកកៀកកើយ ទាំងកណ្ដាល
វាលបែបនេះ តើម្ចាស់ស្នេហ៍ ចាស់ឈឺចាប់ប៉ុណ្ណា ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល