ព័ត៌មានអន្តរជាតិ ៖ អាចទេសន្លឹករូបថតខាងក្រោមនេះ ដែលគ្មានការចូលចិត្តទាល់តែសោះ ? ជាការ ពិត មិនត្រឹមតែមិនមានភាពសាទរ នៃការចូលចិត្តតែប៉ុណ្ណោះនោះទេ តែ ក៏ទទួលបានមតិរិះគន់ច្រើន គួរសមដែរ ពីសង្គមអ្នកលេង អ៊ិនធើណេត ។

គួរបញ្ជាក់ថា សន្លឹករូបថតខាងក្រោមនេះ សរបញ្ជាក់អោយឃើញ បុរសម្នាក់ ស្ថិត ក្នុងឈុតសម្លៀក បំពាក់មន្រ្តីពាក់ព័ន្ធ អាចជាកងកម្លាំងជើងទឹក ឬកងកម្លាំងជួយសង្គ្រោះនោះ បែរជា បែកគំនិតថតរូប សើចសប្បាយជាប់ជាមួយនឹង បំណែកកន្ទុយយន្តហោះធ្លាក់ របស់ក្រុមហ៊ុន អា កាស ចរណ៍ AirAsia ជើងហោះហើរ QZ8501 ដែលបានសម្លាប់មនុស្ស ទាំង ១៦២ នាក់ គ្មានសល់ ។

ជាការគូសបញ្ជាក់ក្តែងៗអោយដឹងពីបណ្តាទំព័រសារព័ត៌មានបរទេស អោយដឹងថា មិនត្រឹមតែជាការ ថតរូបធម្មតា ជាប់នឹងកន្ទុយយន្តហោះធ្លាក់តែប៉ុណ្ណោះនោះទេ តែបុរសខាងលើរំលេចឡើងនូវទឹកមុខ ពោរពេញទៅដោយស្នាមញញឹមថែមទៀតផង ខណៈអ្នករាល់គ្នា មកពីជុំវិញ ពិភពលោក ជាពិសេស ក្រុមសាច់ញ្ញាត្តិ បងប្អូនជនរងគ្រោះធ្លាក់យន្តហោះ កំពុងតែតក់ស្លុត និង ក រណីធ្លាក់យន្តហោះលើក នេះដែលបានសម្លាប់មនុស្សគ្មានសល់ ស្របពេលដែល ចេតនា នៃការថតរូបលើកនេះ ទទួលបានមតិ រិះគន់ជាខ្លាំង ពីសង្គមអ្នកប្រើប្រាស់ អ៊ិនធើណេត ។

ប្រភពដដែល បន្តអោយដឹងថា បំណែកកំទេចកំទី យន្តហោះ ធ្លាក់ មានតាំងពី កន្ទុយយន្តហោះធ្លាក់ ជាដើមនោះ ត្រូវបានស្រង់ត្រលប់មកវិញជាបន្តបន្ទាប់ ពីសមុទ្រ Java រយៈ ពេល ២ សប្តាហ៍ក្រោយ យន្តហោះធ្លាក់ ។

គួររំឮកថា មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងកាលពី ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ អោយដឹងថា ក្រុម ការ ងារមុជទឹកប្រ ទេសឥណ្ឌូនេស៊ី បានរកឃើញសាកសព ជនរងគ្រោះ ពីការធ្លាក់យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ AirAsia ៦ នាក់ ផ្សេង ទៀត ខណៈតួរលេខ សាកសពដែលបានរកឃើញ បាន កើន ឡើងដល់ ៨៤ នាក់ ចាប់តាំងពីមានករណីធ្លាក់យន្តហោះមួយគ្រឿងនេះ កាលពីចុងខែធ្នូ មកម្ល៉េះ ៕

- អាន ៖ រកឃើញ សាកសពអ្នកដំណើរ ធ្លាក់យន្តហោះ ៦ នាក់ទៀត មានប្រុស មានស្រី ពីតួយន្តហោះ ធា្លក់ជាប់បាតសមុទ្រ

- អាន ៖ ចៅក្រម បារាំង បើកការស៊ើបអង្កេត ធ្លាក់យន្តហោះ AirAsia អាចជាករណី គ្រោងទុកមុន មនុស្សឃាត ឬយ៉ាងណា ?

- អាន ៖ បែកធ្លាយ វិនាទី ធ្លាក់យន្តហោះ AirAsia កាពីទែន ពុំបានកាន់ដៃចង្កូតនោះទេ តើអ្នកណា ជាអ្នកបញ្ជាយន្តហោះ?

អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ