យើងបានដឹងហើយថា ពិភពលោកយើងនេះតែងតែជួបប្រទះនូវគ្រោះមហន្តរាយ
ផ្សេងៗ ដូចជាគ្រោះធម្មជាតិជាដើម។ ដោយឡែកកាលពីម្សិលមិញនេះ មានការ
រញ្ជួយដីមួយបានកើតឡើង ដែលមានកំលាំងរញ្ជួយដល់ទៅ ៧.៨រិចទ័រ ហើយបាន
កើតឡើងកំឡុងពេលអាហារថ្ងៃត្រង់ ដែលធ្វើអោយប្រជាជនទាំងអស់រត់ចេញពី
អគារឬផ្ទះសម្បែង ដើម្បើរកសុខសុវត្តិភាពរៀងៗខ្លួននារដ្ឋ Llored de Mar
ប្រទេសអេស្ប៉ាញ ដែលជារឿយៗវាតែងតែកើតមានឡើង ហើយអ្វីដែលលោកអ្នក
ត្រុវធ្វើគឺអង្គុយដោយរក្សាលំនឹង និងធ្វើយ៉ាងណាធានាអោយបានថាភេសជ្ជៈមិនកំពប់។

ជាទូទៅ មនុស្សគ្រប់រូបត្រូវបានធ្វើអោយភ័យខ្លាចពេលមានរញ្ជួយដីម្តងៗ ប៉ុន្តែនៅឯកាហ្វេ
រញ្ជួយដី អ្នករាល់គ្នាធ្លាប់មានបទពិសោធន៏ជាមួយនិងការរញ្ជួយដីដល់ទៅ ៧.៨រិចទ័រដោយមិន
ខ្វល់ពីការរញ្ជួយដី ស្របពេលពួកគេកំពុងទទួលទាន។ ទីកន្លែងនេះពិតជាទទួលបាននូវការ
ពេញនិយមយ៉ាងខ្លាំង ប្រសិនបើលោកអ្នកចង់ទទួលអាហារឬកាហ្វេនៅទីនោះ លោកអ្នកចាំ
បាច់ត្រូវកក់កន្លែងជាមុនសិន។ បើយើងក្រឡេកមើលពីខាងក្រៅ យើងនិងឃើញថាកន្លែងញុំា
កាហ្វេរញ្ជួយដីមានលក្ខណៈសាមញ្ញ ខណៈពេលដែលនៅខាងក្នុងប្រកបទៅដោយសុវត្តិភាព
ខ្ពស់។ ពេលដែលលោកអ្នកបានចូលខាងក្នុង នោះលោកអ្នកនិងបានដឹងថា ជាន់ផ្ទាល់ដីគឺជា
ភោជនីយដ្ឋានសំរាប់ក្មេងៗ ដែលបានតុបតែងឡើងបែបលក្ខណៈទូលាយ។ ក្នុងអំឡុងពេល
ចុងសបា្តហ៏ ក្មេងៗនិងបានសប្បាយរីករាយជាមួយនិងកម្មវិធីសប្បាយៗផងដែរ ស្របពេល
នោះដែរក្រៅពីក្មេងៗ រួមនិងបុគ្គលិកបានរីករាយនៅជាន់ក្រោមដីដោយត្រូវជិះជណ្តើរយន្ត។
នៅទីនោះ វាដូចជាភោជនីយដ្ឋានមួយអញ្ជឹង ហើយអ្វីដែលលើសពីនេះ លោកអ្នកត្រូវចំណាំ
ថារាល់បុគ្គលិកតែងតែពាក់នូវមួកការពារ និងឧបករណ៏សុវត្តិភាពដទៃទៀត បន្ទាប់មក នៅ
ពេលដែលម្ហូបបានមកដល់លោកអ្នកនិងបានដឹងថា ចានមានទម្ងន់ជាងធម្មតា។ ហើយអ្វី
ដែលលោកអ្នកត្រូវធ្វើបន្ទាប់ គឺត្រូវរីករាយនិងការញុំាអាហារដ៏ឈ្ងុយឆ្ងាញ់ដែលបានបំរើជូន។

ពេលលោកកំពុងរីករាយក្នុងការទទួលទាន លោកអ្នកត្រូវចងចាំថា ត្រូវមានស្មារតីខ្ពស់ក្នុងការ
ការពារខ្លួន ពីព្រោះយើងទាំងអស់គ្នាមិនដឹងថា គ្រោះមហន្តរាយនិងកើតមានឡើងពេលណា
នោះទេ ដូចកាលពីម្សិលមិញនេះស្រាប់ ការរញ្ជួយដីមួយមានកំលាំងដល់ទៅ ៧.៨រិចទ័រ
ដែលធ្វើអោយក្មេងៗភ័យហើយបានស្រែក រីឯរបស់របរដទៃទៀតក៏រង្គើផងដែរ តែអ្វីដែល
លោកអ្នកត្រូវធ្វើគឺត្រូវនៅនិងមួយកន្លែង និងរង់ចាំភាពស្ងប់ស្ងាត់ទៅវិញ។ ខណៈពេលដែល
មានគ្រោះមហន្តរាយធម្មជាតិ នៅទីនេះផ្ទាល់គ្មានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។ ជា
ការពិត អ្វីដែលលោកអ្នកត្រូវចងចាំគឺលោកអ្នកមិនចាំបាច់ស្លៀកសំលៀកបំពាក់ស្អាត ពី
ព្រោះការកំពប់ភេសជ្ជៈ និងអាហារវាជារឿងធម្មតានៅទីនេះ។

<object width="350" height="300" data="http://www.youtube.com/v/2OM-l7bN1bU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/2OM-l7bN1bU&rel=1" /></object>

ដោយ ៖ ចាន់ណា
ប្រភព ៖ odditycentral