CamNews

សមត្ថកិច្ចចុះអនុវត្ត សាលក្រមរឹបអូសផ្ទះ នៅសង្កាត់បឹងកក់ទី២ បង្ករបួសដល់ម្ចាស់ផ្ទះ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងផ្ទុះហិង្សាមួយ បានកើតឡើង ខណ:ដែលកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌ ទួលគោក ដឹកនាំដោយ ព្រះរាជអាជ្ញារង វង្ស ប៊ុនពិសិដ្ឋ ចុះអនុវត្តសាលាក្រម រឹបអូសយកផ្ទះលេខ ៦២E0E1E2 តាមផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដែលភាគីម្ចាស់ ផ្ទះចង់ចាក់សាំង ដុតសម្លាប់ខ្លូន ដោយមិនព្រមឲ្យសមត្ថកិច្ច យកផ្ទះរបស់ខ្លួន ទៅឲ្យភាគីដើមបណ្តឹង ប៉ុន្តែត្រូវ បានភាគីម្ចាស់បានអះអាងថា ខ្លួនបានសងប្រាក់ ចំនួន២៩ម៉ឺនដុល្លារ ទៅឲ្យភាគីម្ខាងទៀតអស់ហើយ ប៉ុន្តែនៅតែ មករឹបអូសយកផ្ទះថែមទៀត ព្រមទាំងស្រែកថា ពិតជាអយុត្តិធម៌ណាស់។

រយ:ពេលជាង៤ម៉ោងហើយ នៅព្រឹកថ្ងៃដដែលនេះ ដែលការចុះអនុវត្តសាលក្រម មិនទាន់បានសម្រេចនៅឡើយ បើទោះបីជាកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ មានទាំងជនស្លៀកពាក់ស៊ីវិល មកជាមួយដែរនោះ រុះរើ និងជាក់ទម្លុះផ្ទះ យ៉ាងណាក្តី។ ដោយម្ចាស់ផ្ទះប៉ុនប៉ងចង់ដុតសម្លាប់ខ្លួន និងដុតផ្ទះផងដែរ។

មន្រ្តីនគរបាលដែលបានចូលរួមអនុវត្តសាលាក្រមខាងលើនេះ បាននិយាយថា ភាគីដើមបណ្តឹងមានឈ្មោះ ឡៅ ស៊ុនប៉ា រីឯភាគីម្ចាស់ផ្ទះ ដែលជាចុងបណ្តឹងមានឈ្មោះ យិន សុវណ្ណនី ។

យ៉ាងណាក៏ដោយ សម្រាប់ភាគីជនចុងបណ្តឹងវិញបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនបានសងប្រាក់ ចំនួន២៩ម៉ឺនដុល្លារ ទៅឲ្យភាគីម្ខាងទៀតអស់ហើយ ប៉ុន្តែនៅតែមករឹបអូសយកផ្ទះថែមទៀត។

នៅក្នុងហេតុការណ៏នេះ ពីដំបូងមិនសូវមានភាពតានតឹងនោះទេ ប៉ុន្តែយូរៗទៅកាន់តែធ្ងន់ធ្ងរឡើង រហូតម្ចាស់ផ្ទះ យកសាំង និងកង់ឡានប្រុងដុត តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចយកចេញទាន់។

យោងតាមភ្នាក់ងារ Fresh News បានរាយការណ៏ថា រហូតមកដល់ម៉ោង ១២៖០០នាទីព្រឹកថ្ងៃដដែល ការចុះ អនុវត្តសាលាក្រម មិនបានសម្រេចនោះទេ ដោយភាគីម្ចាស់ផ្ទះមិនព្រម ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក៏បានផ្អាកផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល