តូក្យូ៖ បើតាមសារពត៌មាន ក្នុងស្រុករបស់ប្រទេសជប៉ុន កាលពីថ្ងៃទី ០១ តុលាម្សិលមិញ
នេះ បានអោយដឹងថា ក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Metal Industries បានផលិត
ដែកថែបកាន់តែច្រើន រហូតដល់ទទួលបានលំដាប់ទី ២ នៅលើពិភពលោក។

គួរបញ្ចាក់ផងដែរថា រោងចក្រផលិតដែកថែប ដែលធំជាងគេបំផុតលើពិភពលោក គឺរោង
ចក្រយក្ស ArcelorMittal នៅប្រទេសឥណ្ឌា ដែលអាចផលិតដែកថែបបានរហូតដល់៩៧.២
លានតោន កាលពីឆ្នាំ ២០១១។ លោក Shoji Muneoka ប្រធានប្រតិបត្ដក្រុមហ៊ុន Nippon
Steel ប្រចាំនៅទីក្រុងតូក្យូ បាននិយាយថា ប្រទេសជប៉ុនអាចជាប់ចំណាត់ថ្នាក់លេខ ២ ទូ
ទាំងពិភពលោកបាន ខណៈដែលរោងចក្ររបស់លោក អាចផលិតដែកថែបបាន ៤៦.១លាន
តោនកាលពីចុងឆ្នាំ២០១១ កន្លងទៅនេះ។

លោក Shoji Muneoka បានបន្ដថា ប្រទេសជប៉ុនតំរូវអោយមានការផលិតដែកថែបច្រើនបែប
នេះ គឺគ្រាន់តែចង់អោយមានការប្រើប្រាស់គ្រប់គ្រាន់ ក្នុងវិស័យឧស្សាហកម្មក្នុងស្រុក ដែល
រួមមានសំណង់ ហេដ្ឋារចនាសម្ពន្ធគ្រប់បែបយ៉ាង និងជាពិសេស មួយទៀតនោះ គឺការប្រកួត
ប្រជែងក្នុងទីផ្សារពិភពលោក នៃការផលិតដែកថែបប៉ុណ្ណោះ៕

ដោយ៖ សីហា
ប្រភព៖ carbonated