ពេលដែល LG ប្រកាសបង្ហាញនាឡិកាឆ្លាតវៃ G Watch ពួកគេមិនបាននិយាយអ្វីច្រើនពីលក្ខណៈ សម្បត្តិរបស់វានោះទេ ដោយគ្រាន់តែផ្តោតរៀបរាប់បង្ហាញពី Feature ផលិតផលតែប៉ុណ្ណោះ។ ពេល នេះ តាមរយះគណនី Twitter upleaks ពួកយើងអាចដឹងពីព័ត៌មានបច្ចេកទេសលំអិតច្រើនរបស់ G Watch មុនពេលដែល នាឡិកាឆ្លាតវៃនេះ ដាក់លក់ជាផ្លូវការ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧបករណ៍នេះមានខ្នាតប្រវែង 37.9mm x 46.5mm, កម្រាស់ប្រហែល 10mm, អេក្រង់ 1,65" កំរិតរីសូលុយហ្សិន 280 x 280 (កំរិតដង់ស៊ីតេភិចហ្សែល 240ppi), CPU Snapdragon APQ8026, មេម៉ូរីក្នុង 4GB និង RAM 512MB។ G Watch មានថ្មប្រភេទ Li-Po 400mAh ជាមួយនឹងការប្រើប្រាស់បានរយះពេលប្រហែល ៣៦ ម៉ោង។ ប្រភពព័ត៌មានមួយចំនួនទៀត បាន បង្ហើបឲ្យដឹងថា គំរូនាឡិការបស់ LG នឹងត្រូវបានផ្តល់ជូន (Free) ដល់បណ្តាអ្នកអភិវឌ្ឍន៍ដែលបាន ចូលរួមព្រឹត្តិការណ៍ kiện Google I/O នៅចុងខែមិថុនានេះ ហើយនៅថ្ងៃទី ៧ ខែកក្កដា ឧបករណ៍នឹង ចាប់ផ្តើមដាក់លក់នៅលើទីផ្សារ ហើយនឹងមានតំលៃលក់សមរម្យថែមទៀតផង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte