CamNews

យុវជនម្នាក់លោតទឹក ស្ពានជ្រោយចង្វារ បញ្ជាក់ស្នេហ៍ពិតជូនសង្សារ

ភ្នំពេញ ៖ យុវជនម្នាក់ បានធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែល យាមប្រចាំគោលដៅស្ពានជ្រោយចង្វារ ដោយ សារតែរូបគេបាន លោតចូលទៅក្នុងទឹកពីលើ ស្ពានជ្រោយចង្វារទាំងពាក់កណ្ដាលអាធ្រាត្រ ដោយប្រជាពលរដ្ឋគិតថា យុវជនរូបនេះ លោតទឹក ដើម្បីធ្វើអត្ដឃាត ប៉ុន្ដែតាមពិត ទៅក្រោយពីការសួរនាំ ទើបនឹងដឹងថា យុវ ជនរូបនេះ លោតទឹកចូលទៅក្នុងទន្លេនោះ គឺ ដើម្បីបញ្ជាក់ចិត្ដស្មោះដល់សង្សាររបស់ខ្លួន។

ការភ្ញាក់ផ្អើលនៅពេលដែលឃើញយុវជន រូបនេះលោតចូលទៅក្នុងទឹកទន្លេហើយឃើញនារីវ័យក្មេងស្រស់ស្អាតម្នាក់ សក់ពណ៌ក្រហម អង្គុយចាំនៅលើម៉ូតូ កណ្ដាលស្ពាននោះបាន កើតឡើងកាលពីវេលាម៉ោងជាង១២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដែលយាមប្រចាំការនៅគោលដៅស្ពាន ជ្រោយចង្វារនោះបានឱ្យដឹងថា ករណីលោត ពីលើស្ពានជ្រោយចង្វារខាងលើនេះ មិនមែន ជាការប៉ុនប៉ងធ្វើអត្ដឃាតដូចករណីមុនៗ នោះឡើយ ពោលការលោតពីលើស្ពានជ្រោយ ចង្វាររបស់យុវជនរូបនេះ ធ្វើឡើងដើម្បី បញ្ជាក់ពីចិត្ដស្មោះស្នេហ៍ របស់ខ្លួន ចំពោះ នារីជាសង្សារ ដែលខ្លួនស្រឡាញ់ពេញក្រអៅ បេះដូង ហើយចង់ចូលស្ដីដណ្ដឹងទៀតនោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលមិនដឹង ពីអត្ដសញ្ញាណរបស់ពួកគេទាំងពីរនាក់បាន ត្រឹមតែចុះទៅសួរនាំពីសាក្សីដែលឃើញហេតុ ការណ៍នេះ បាននិយាយថា មុនពេលកើត ហេតុ គេបានឃើញពួកគេទាំងពីរជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១អ-៩៤៧៩ ឌុបគ្នាឆ្លងកាត់ស្ពាន ជ្រោយចង្វារ ក្នុងទិសដៅចេញពីភ្នំពេញ ទៅ ត្រើយខាងកើត ។ លុះពេលពួកគេធ្វើដំណើរ ទៅដល់ពាក់កណ្ដាលស្ពាន យុវជនបានសួរ ទៅសង្សាររបស់ខ្លួន តើជឿជាក់ចិត្ដស្មោះ របស់គេនោះទេ ហើយសន្យាថា និងចូលស្ដី ដណ្ដឹងតាមប្រពៃណី ប៉ុន្ដែនារីជាសង្សារបាន ឆ្លើយតបទៅវិញថា គិតអីឆ្កួតៗបែបនេះ។ គ្រាន់តែនិយាយចប់ភ្លាមៗ បុរសជាសង្សារ ដើម្បីបង្ហាញភាពស្មោះស្ម័គ្ររបស់ខ្លួន ចំពោះ នារីជាសង្សារនោះ ក៏ឈប់ម៉ូតូហើយលោត ចូលទៅក្នុងទឹក ដោយឡែកនារីជាសង្សារ អង្គុយនៅលើម៉ូតូធ្វើព្រងើយ ហាក់ បីដូច ជាគ្មានរឿងអ្វីកើតឡើង ។

បើតាមសមត្ថកិច្ច ក្រោយពីការសួរនាំ សាក្សីនោះ ក្រោយពីលោតចូលទន្លេរួចហើយ យុវជនរូបនេះ បានហែលទៅច្រាំងហើយឡើង  មកលើស្ពាន រត់មករក គូស្នេហ៍របស់ខ្លួន ប៉ុន្ដែដំបូងគិតថា គូស្នេហ៍សប្បាយចិត្ដព្រោះ តែទង្វើរបស់គេដ៏ក្លាហាន ហ៊ានលោតចូល ទៅក្នុងទន្លេដែលកំពុងហូរខ្លាំង ប៉ុន្ដែនារីជា សង្សារបានទះពីរបីកំផ្លៀងទៅវិញ ដោយ និយាយថា ហេតុអ្វីបានធ្វើឆ្កួតបែបនេះ នាំ ឱ្យរូបគេខ្មាសគេខ្មាសឯង ដែលនាំគ្នាឈរ មើល ។

ដោយសារតែមានមនុស្សចោមរោម មើលច្រើនពេក បុរសជាសង្សារបានជិះម៉ូតូ ទៅមុនៗតិច រួចនារីជាសង្សារដើរតាមពី ក្រោយ ដើម្បីចៀសផុតពីក្រសែភ្នែកមហា ជន ទើបពេលទៅមុខបន្ដិច ក៏នាំគ្នាជិះម៉ូតូ ត្រឡប់ទៅបាត់ ដោយមិននៅចាំការសុំសួរ នាំរបស់សមត្ថកិច្ចនោះឡើយ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល