កាសែត Shanhai Daily កាលពីថ្ងៃព្រហស្បតិ៍បានអោយដឹងថា វិជ្ជបណ្ឌិតនៅខែត្រ Shenzhen
ប្រទេសចិនបានធ្វើការតភ្ជាប់ប្រដាប់ភេទក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ ក្រោយពេលដែលឪពុក
របស់គេបានខាំផ្ដាច់។
សាក្សីមួយរូបបានអោយដឹងថាបុរសម្នាក់អាយុ៣២ឆ្នាំ ដែលគេស្គាល់ត្រឹមថាមានត្រកូល
Yu បានដើរតាមផ្លូវជាមួយកូនប្រុសរបស់គាត់ម្នាក់អាយុ៦ឆ្នាំ ដែលគ្នានសម្លៀកបំពាក់ជាប់
ខ្លួននិងកូនស្រីម្នាក់ទៀតដែលមានអាយុ៤ឆ្នាំ ក្រោយមកគេឃើញបុរសម្នាក់នោះបានស្រែក
គំហកអោយកូនប្រុសរបស់ខ្លួនខាំប្រដាប់ភេទរបស់វាប៉ុន្តែ ដោយក្មេងប្រុសនោះប្រកែក
បុរសជាឪពុកក៏បានវាយដំទៅលើកូនប្រុសនោះ ហើយខាំប្រដាប់ភេទរបស់ក្មេងប្រុសនោះ
រហូតដល់ដាច់ អ្នកដំណើរតាមផ្លូវមានការតក់ស្លុតជាខ្លាំងហើយបាននាំគ្នាចាប់បង្ខំអោយ
ឪពុកកំណាចខ្ជាក់ប្រដាប់ភេទក្មេងប្រុសនោះមកវិញ។ខាងគ្រូពេទ្យបានទទួលជោគជ័យ
ក្នុងការតអាវៈយវៈភេទរបស់ក្មេងប្រុសនេះ ក៏ប៉ុន្តែពួកគេមិនទាន់អាចប្រាប់បានទេថាតើវា
អាចប្រើប្រាស់បានជាធម្មតាឬទេ។
ខាងប៉ូលីសបានប្រាប់ថាឪពុកកំណាចមួយរូបនេះទំនងជាមានសតិមិនប្រកតី ព្រោះធ្លាប់
មានគេប្រាប់ថា បុរសរូបនេះធ្លាប់ព្យាយាមចាប់កូនប្រុសរបស់គាត់ព្យួរកពីលើឡៅតឿផ្ទះ
ម្ដងរួចមកហើយ ហើ់យប៉ូលីសបានរកឃើញថាបុរសម្នាក់នេះកំពុងតែមានវិបត្តជាប់បំណុល
យ៉ាងធ្ងន់ធ្ងរក្រោយពេលដែលរកស៊ីក្ស័យធន និងចាញ់ល្បែងស៊ីសងយ៉ាងសម្បើម។
ចំពោះរឿងប្រភេទនេះពុំមែនជាលើកទីមួយទេ ដែលយើងបានជួបព័ត៌មានបែបនេះ
កាលពីឆ្នាំទៅមិញ បុរសជនជាតិឥណ្ឌាម្នាក់អាយុ៥៣ឆ្នាំ បានស្លាប់ក្រោយពេលដែល
កណ្តុរបានករកេរប្រដាប់ភេទរបស់គាត់រហូតដល់ដាច់។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost