CamNews

រកឃើញ រណ្តៅយក្ស ស្រុតមានរយៈជម្រៅជ្រៅ នៅឯ បរិវេណពហុកីឡាដ្ឋាន (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ រណ្តៅស្រុតមួយកន្លែង ត្រូវបានក្រុមការងារ សាងសង់ រកឃើញថាវាពិត មានការបាក់ស្រុត កាលពីពេលកន្លងទៅ នៅឯបរិវេណ ពហុកីឡាដ្ឋានមួយកន្លែង ក្នុងរដ្ឋ Tenne-​ssee ភាគខាងត្បូង   សហរដ្ឋអាមេរិក  នេះបើយោងតាមការដកស្រង់  អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ដើមឡើយ វាមានទំហំតូចនោះទេ តែក្នុងរយៈពេលដ៏ខ្លី វា កាន់តែរីកមាឌឡើង ក្រោយក្រុមកម្មករ សម្រេចចិត្ត ធ្វើការជីក ដើម្បីរក ចំនុចបាតក្រោមក្នុងគោល បំណង ធ្វើការចាក់បំពេញដី ក្នុងការជួសជុល ។ គួរបញ្ជាក់ថា     ករណីរកឃើញ  រណ្តៅស្រុតលើក នេះអាចកើតឡើងទៅបាន ខណៈមានការសាងសង់ នៅក្នុងពហុកីឡាដ្ឋាន ។

ប្រភពបញ្ជាក់បានថា ពហុកីឡាដ្ឋានមួយនេះ បានសាងសង់ឡើង និងដាក់អោយប្រើប្រាស់តាំងពី ឆ្នាំ ១៩៤៦ មកម្ល៉េះ ពោល មានទីតាំងស្ថិតនៅក្នុងក្រុង Clarksville  រដ្ឋ  Tennessee សហរដ្ឋអាមេ រិកដោយនៅក្នុងនោះ មានកន្លែងអង្គុយដល់ទៅ ១០,០០០ កន្លែង ។

ក្រោយពីបានរកឃើញ កន្លែងរណ្តៅស្រុតខាងលើនេះ បើតាមការអះអាង អោយដឹងពី អាជ្ញាធរក្នុង តំបន់ បញ្ជាក់បានថា នឹងមានការជួសជុល ដោយចាក់បំពេញ ថ្ម និង ស៊ីម៉ង់ ៕

<object width="493" height="422" data="http://www.youtube.com/v/waJo6QzAmh8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/waJo6QzAmh8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ សា្កយញូវ