អ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តដែលពោរពេញដោយវេទមន្ត ទាក់ទឹននឹងការ
បម្លាស់ទីភ្លាម ប៉ុន្តែ តាមពិតវេទមន្តទាំងនោះ មិនមានក្នុងលោកនោះទេ ដូច្នេះ យើងត្រូវតែ
រំពឹងទៅលើអ្នកវិទ្យាសាស្ដ្រ។

២,១ពាន់លានដុល្លារ គឺជាទឹកប្រាក់ដែលជនជាតិរុស្ស៊ីចំណាយសម្រាប់ការសិក្សាស្រាវជ្រាវ
ទៅលើបច្ចេកវិទ្យាបំបាំងកាយ បំព្រួញផ្លូវ

យើងមានដំណឹងល្អ ៖ កម្មវិធីសិក្សាស្រាវជ្រាវមួយដែលមានជំនួយពីវិមានក្រឹមឡាំងរបស់រុស្ស៊ី
កំពុងប្រែក្លាយក្ដីស្រមៃ “បម្លាស់ទីភ្លាមៗ” (បំបាំងកាយ បំព្រួយផ្លូវ) ទៅជាការពិត។ ក្រុមអ្នក
វិទ្យាសាស្ដ្រនេះ សង្ឃឹមថា នឹងអាចដំឡើងឧបករណ៍សម្រាប់បម្លាស់ទីភ្លាមៗ នៅឆ្នាំ២០៣៥។

Alexander Galitsky ដែលជាអ្នកវិទ្យាសាស្ដ្ររុស្ស៊ី ឱ្យដឹងថា ៖ “បច្ចុប្បន្ន បច្ចេកវិទ្យានេះ ហាក់
ដូចជាប្រការគួរភ្ញាក់ផ្អើល ប៉ុន្តែ ការពិតគឺមានការពិសោធមួយត្រូវបានធ្វើឡើង នៅ Stanford
រួចទៅហើយ ប៉ុន្តែ ជោគជ័យក្នុងកម្រិត ម៉ូលេគុល”។

២,១ពាន់លានដុល្លារ គឺជាទឹកប្រាក់ដែលជនជាតិរុស្ស៊ីចំណាយសម្រាប់ការសិក្សាស្រាវជ្រាវ
លើវិស័យបញ្ជា ពីពេលនេះ ដល់ឆ្នាំ ២០៣៥ រួមមានការអភិវឌ្ឍកម្មវិធីភាសាប្រូក្រាម្មិញ បច្ចេក
វិទ្យាសន្តិសុខក្នុងទំនាក់ទំនង ការតភ្ជាប់រវាងកុំព្យូទ័រ និងខួរក្បាល។ល។

គោលដៅបង្កើតម៉ាស៊ីនបម្លាស់ទីភ្លាមៗ ក៏មិនមែនជារឿងវែងឆ្លាយនោះដែរ។ ឆ្នាំ ២០១៤ ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យបច្ចេកវិទ្យា Delft នៅហូឡង់ បានធ្វើការពិសោធដោយ
ជោគជ័យនូវបច្ចេកវិទ្យាបម្លាស់ទីភ្លាមៗ ៖ ពួកគេបានបម្លាស់ទីព័ត៌មានដែលបានបំលែងជាកូដ
ក្នុងគ្រាប់ subatomic particles ដោយរយៈចម្ងាយដែលបម្លាស់ទីគឺ ៣ម៉ែត្រ។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា នោះ ការដែលមនុស្សអាច
បម្លាស់ទីភ្លាមៗ (teleport) នឹងអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

ប្រែសម្រួល ៖ បុត្រា