ភ្នំពេញ ៖ រឿងរ៉ាវស្តីពីជនឆបោក ពីរនាក់ប្តីប្រពន្ធ ស្ទើរតែជារឿងប្រវត្តិសាស្ត្រ ឆបោកមួយនៅ
ស្រុកខ្មែរនោះ គឺការជួលរថយន្តយក ទៅបញ្ចាំស៊ីដាច់ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងក្តៅគគុក
រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នេះ ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានរក
ឃើញជាបន្តបន្ទាប់ នៅតាមកន្លែង បញ្ចាំនានា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោយពី
ជន ឆបោកទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងរត់ គេចខ្លួននោះ បានយករថយន្ត ដែលជួលពីគេ
ទៅបញ្ចាំ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយាល័យ កណ្តាលយុត្តិ
ធម៌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍
ជួន ណារិន្ទ ស្នងការរងនគរបាល និងមានការឯកភាពពីសំណាក់ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ
មាស ច័ន្ទពិសិដ្ឋ បានចុះទៅឆែកឆេរ និងរឹបអូសយករថយន្តទាំងនេះ នៅពីរទីតាំង ទី១ ស្ថិតនៅ
ក្នុងផ្សារស្តង់បុរីកីឡាថ្មី និងទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ ១១២ ក្រុមទី១៣ ភូមិទួលសង្កែ
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការចុះឆែកឆេរ និងរឹបអូសយករថយន្ត
នៅតាម ទីតាំងខាងលើនេះ បានធ្វើឡើងក្រោយពីមានការបញ្ជាពីប្រធានតុលាការរាជធានីភ្នំពេញ
លោក ជីវ កេង និងស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក្រោយ
ពីមានម្ចាស់រថយន្ត ជាច្រើន នាក់ មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ស្តីពីការឆបោក រថយន្តរបស់ប្តីប្រពន្ធ ទាំងពីរនាក់នោះ ។

បើតាមស្នងការរងនគរបាលរូបនេះ រថយន្តជិត ២០គ្រឿង ត្រូវបានរឹបអូសពីទីតាំងមួយចំនួន រួច
ហើយយក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយនៅក្នុងស្តង់ផ្សារបុរីកីឡា
ថ្មី រកឃើញរថយន្ត ប្រភេទសាំយ៉ុង និងទួរីស ជិត ២០គ្រឿង ខណៈដែលទីតាំងនៅភូមិទួលសង្កែ
មានរថយន្តជាច្រើនគ្រឿង ផងដែរ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ដែលដឹកនាំដោយតំណាងអយ្យការនេះ បាននឹងកំពុងបន្តប្រតិ
បត្តិការ របស់ខ្លួន នៅតាមទីតាំងខាងលើ។ គួរបញ្ជាក់ថា ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ អ៊ុយ សុឃុន អា
យុ ៣៣ឆ្នាំ និងប្រពន្ធ កែវ ស្រីនិត អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាន
ប្រើល្បិច ជួលរថយន្តគេជាច្រើន រយគ្រឿងយកទៅបញ្ចាំ ហើយក្រោយពីផ្ទុះ និងបែកធ្លាយរឿងឆ
បោកដ៏ធំមួយនេះ ទើបពួកគេទាំងពីរនាក់ បានរត់គេចខ្លួនអស់ ដែលតាមព័ត៌មានខ្លះប្រាប់ថា ពួកគេ
បានចាកចេញទៅក្រៅ ប្រទេសបាត់ហើយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះតែម្នាក់ឯង ត្រូវអស់រថយន្តពីរបីគ្រឿង ខ្លះ
ស៊េរី ទំនើប ដូចជារថយន្តកាមរីឆ្លាម កាមរីបាឡែន និងលុច្សស៊ីសជាដើម ដែលយកទៅជួលឲ្យពីរ
នាក់ប្តីប្រពន្ធនេះ ដើម្បីយក ប្រាក់ប្រចាំខែ ប៉ុន្តែត្រូវបានជនឆបោកខាងលើ យករថយន្តពួកគេទៅ
បញ្ចាំ ដោយសារតែមានកាតគ្រីរថយន្ត រួចជាស្រេចទៅហើយនោះ ។ បើតាមសមត្ថកិច្ច មានប្រជា
ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាង ១០០នាក់ ដែលរងការចាញ់បោក បានដាក់ពាក្យបណ្តឹងទៅសមត្ថ
កិច្ច ជួយរកយុត្តិធម៌នៅក្នុងរឿង មួយនេះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល