ចិន : សារព័ត៌មាន ចិនមួយ បាន រាយការណ៍ថា បុរសម្នាក់ រស់នៅក្នុង ប្រទេស ចិន មានការ ខឹង សម្បារ នឹងកូនប្រុស របស់ខ្លួន ជាខ្លាំង ដោយសារ គេបានគេច សាលាមិន ចូលរៀន ហើយបុរស ជាឪពុក បានចាប់កូនប្រុសអាយុ៨ឆ្នាំម្នាក់នេះ ចងក្រោមដើមឈើមួយ ក្នុងរូបភាពអាក្រាតកាយ រួចវាយនៅចំពោះមុខ សាធារណជនតែម្តងជាការព្រមាន។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តស៊ីឈួន គឺតាមការរាយការណ៍បានឲ្យដឹងថា ពីដំបូង កុមារតូច ឈ្មោះ Nanchong បានគេចមិនចូលរៀន ទៅលេងខាងក្រៅ រីឯឪពុកបានជិះរថយន្តតាមរកកូនក៏បាន ឃើញគេកំពុងលេងនៅក្បែរផ្សារមួយហើយ បានចាប់កូនប្រុសនោះយកមក ចងវាយ ទាំងអាក្រាត កាយនៅមុខគេឯង។

អ្នកស្ថិតនៅក្នុងហេតុការណ៍បាន ជួយស្រែកឃាត់បុរសជាឪពុកដែរ តែគេមិន បញ្ឈប់ការ វាយកូនទេ ដោយគេ និយាយថា នេះជាមេរៀនសម្រាប់ កូនឲ្យចាំមិនភ្លេច រហូតដល់ប៉ូលីសបានមក ដល់បាននាំ ខ្លួនបុរសជាឪពុកទៅឃុំឃាំងផងដែរ ពីបទធ្វើទារុណកម្មលើកុមារ៕