CamNews

ដំណើរទស្សនកិច្ច លោកស្រី អូបាម៉ា នៅកម្ពុជា ថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា

ភ្នំពេញ ៖  ប្រភពព័ត៌មានផ្លូវការ ចេញពីការិយាល័យស្រី្តទី១ នៃសេតវិមានឱ្យដឹងថា លោកស្រី អូបាម៉ា នឹងធ្វើស័ង្កថា ទៅកាន់ក្រុម Peace Corps ស្ម័គ្រចិត្ត នៅក្នុងព្រឹត្តិការណ៍ បណ្តុះបណ្តាលអប់រំកុមារី ដែលជាផ្នែកមួយ នៃគំនិតផ្តួច ផ្តើម  “Let Girls Learn” ។

អ្នកចូលរូមក្នុងកម្មវិធីនោះ រួមមាន មេដឹកនាំសហគមន៍គ្រូបង្រៀន ដែលធ្វើការជាដៃគូក្នុងស្រុករបស់ Peace Corps និងអ្នកស្ម័គ្រចិត្តឯទៀតៗ ។

លោកស្រី អូបាម៉ា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្រ្តីទី១កម្ពុជា នឹងជួបជាមួយសិស្សវិទ្យាល័យ ហើយនឹងស្តាប់ដោយផ្ទាល់ នូវអ្វីដែលសិស្សទាំងនោះ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនៅក្នុងសហគមន៍ របស់ពួក គេ ដូចជា Room to Read និង Peace Corps ។

Room to Read គឺជាអង្គការ ក្រៅរដ្ឋាភិបាល ធ្វើការមិនរកកម្រៃ ដែលផ្តោតយកចិត្តទុកដាក់ លើអក្ខរកម្ម និង សម ភាពយេនឌ័រ ក្នុងវិស័យអប់រំ ជាពិសេស ធ្វើការនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ។

ក្នុងអំឡុងពេលស្នាក់នៅ ខេត្តសៀមរាប លោកស្រីក៏ធ្វើទស្សនាចរណ៍ នៅប្រាសាទអង្គរវត្តផងដែរ និងចូលរួម នៅក្នុង ជំនួប និងការធ្វើបដិសណ្ឋារកិច្ច ជាមួយបុគ្គលិកស្ថានទូតអាម៉េរិក ប្រចាំកម្ពុជាផងដែរ ។

ទាំងនៅក្នុងប្រទេសជប៉ុន និងកម្ពុជា ស្រ្តីទី១ ក៏នឹងចែករំលែកដំណើរទស្សនកិច្ចរបស់ខ្លួន ជាមួយសិស្សានុសិស្សតាម រយៈកម្មវិធីអនឡាញ និងកិច្ចសហការ ជាមួយកម្មវិធីសិក្សា PBS Learning Media។PBS Learning Media នឹងផ្តល់ ឱកាសឱ្យយុវជនភ្ជាប់ទៅកាន់ និងរៀនពីដំណើរទស្សនកិច្ច របស់លោកស្រី អូបាម៉ា និងផ្តល់ធនធាននានា សម្រាប់ ថ្នាក់បែបអាម៉េរិកាំង ដែលផ្តល់នូវចំណេះដឹង ស្តីពីវប្បធម៌ ភូមិសាស្រ្ត និងព្រឹត្តិការបច្ចុប្បន្ន នៅក្នុងប្រទេសជប៉ុននិង កម្ពុជា ៕

ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល