ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មាន លេចឮមកថា តារាសម្តែង និយមសម្ញែង ភាពសិចស៊ី បង្អួតគេឯង តាមរយៈសម្លៀកបំពាក់ថ្លៃៗកប់ពពក ជំនួសនូវ ទេពកោសល្យសម្ដែង កញ្ញា ព្រឹម លីហ្សា កំពុងតែមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរស កូនលោកធំម្នាក់ រស់នៅក្នុងស្រុក ។ ទន្ទឹមនឹងគ្នានេះ គេក៏បានដឹងថា បុរសវ័យក្មេងម្នាក់នោះ ក៏តែបង្ហាញវត្តមាន ជាមួយគ្នា ជាញឹកញាប់ទៀតផង។

ជាការកត់សម្គាល់ នេះមិនមែនជាលើក១ទេ ដែលតារាសម្តែង និយមភាពសិចស៊ី និងសម្ភារៈទំនើបៗ កញ្ញា ព្រឹម លីហ្សា ផ្ទុះចេញនូវព័ត៌មាន អាស្រូវស្នេហា ជាមួយបុរសអ្នកមានទ្រព្យ និងយសស័ក្តិ ។ ស្របពេលអាជីពសិល្បៈ របស់ ព្រីម លីហ្សា ក៏ហាក់ពុំសូវលេចធ្លោខ្លាំង ក្នុងអំឡុងពេលចុងក្រោយនេះ។

យោងតាមប្រភពពី មជ្ឈដ្ឋាន ក្រៅសិល្បៈបាននិយាយថា លីហ្សា បច្ចុប្បន្ន មានបុរសជាច្រើនទាំងក្នុង និងក្រៅស្រុក កំពុងតាមសំឡឹង ក្នុងគោលបំណង ចង់បានស្រីស្រស់ម្នាក់នេះ ធ្វើជាម្ចាស់ចិត្តរៀងៗខ្លួន ។ ម្យ៉ាងទៀតបុរសទាំងនោះ ភាគច្រើនសុទ្ធសឹង តែជាអ្នកមានទ្រព្យក្រាស់ និងមានបុណ្យស័ក្តិ ។ ប៉ុន្តែរឿងដែលធ្វើឲ្យ គេចាប់អារម្មណ៍ លើសពីនេះ គឺកំពុងមានបុរស កូនលោកមន្រ្តីធំម្នាក់ បានតាមប្រមាញ់ស្នេហ៍យ៉ាង ស្អិតបំផុត។

ប្រភពខាងលើ បានបន្តថា មួយរយៈនេះ បើសង្កេតមើលពី សិល្បៈរបស់ តារាសម្តែងពូកែខាងសម្ញែង សម្ភារៈហ៊ឺហា នាង ព្រីម លីហ្សា គឺពុំសូវកំរើក លើទីផ្សា សិល្បៈដូចមុននោះទេ។ ខណៈដែលដំណឹងស្នេហ៍ កាន់រតែលេចឮឡើង ជាបន្តបន្ទាប់មិនថា ដំណឹងស្នេហ៍ក្រៅស្រុក និងក្នុងស្រុកនោះឡើយ។ មួយវិញទៀត ត្រូវបានប្រភពនិយាយទៀតថា តារាសម្តែងកញ្ញា ព្រីម លីហ្សា ថ្មីៗនេះ សង្ស័យកំពុង បង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយកូនប្រុស របស់លោកធំ សម្បូរទ្រព្យ ក្នុងស្រុក មានវ័យជិត៣០ឆ្នាំ។

ជុំវិញការ លេចឮព័ត៌មានខាងលើនេះ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ម្សិលមិញ គេហទំព័រ LookingTODAY បានធ្វើការទំនាក់ទំនង ដើម្បីសុំការ បកស្រាយពីកញ្ញា ព្រីម លីហ្សា តាមទូរស័ព្ទដែរ ប៉ុន្តែសាមីខ្លួនផ្ទាល់មិនទាន់ បកស្រាយនៅឡើយ ខណៈនាងហាក់ដូចជា មិនចង់ផ្តល់ការសម្ភាស៍ ក្រោយដឹងថា ជាអ្នកសារព័ត៌មាន។ កញ្ញា ព្រីម លីហ្សា បាននិយាយយ៉ាងខ្លីថា "អូ ! ពេលនេះរវល់ …សុំទោសរវល់" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល