ភ្នំពេញ ៖ My lekha ដែលជាក្រុមហ៊ុន គេហទំព័រ ទើបបង្កើតថ្មី មានកម្មវិធីGoogle ជាភាសាខ្មែរ
ដំបូងបង្អស់ នៅកម្ពុជា នឹងជួយដល់សិស្ស និស្សិត ដែលចេះភាសាអង់គ្លេស តិចតួច និង ប្រជា
ពលរដ្ឋ ដែលមិនចេះភាសាអង់គ្លេស អាចស្វែងរកបាន ព័ត៌មាន កាន់តែងាយស្រួល និង ទទួល
បាននូវ អ្វីដែល គេពុំធ្លាប់រំពឹង ទុកពីមុនមក។

លោកឈួន ប៉ូលីន មន្ត្រីផ្នែកទីផ្សារគេហទំព័រ My lekha មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២២
កុម្ភៈ ថា My lekha បានចាប់ដំណើរការ សេវាកម្មអស់រយ:ពេល ៣ខែហើយ ដោយសហការ
ជាមួយអ្នកបច្ចេក ទេស មកពីប្រទេសជប៉ុន និង កូរ៉េ ហើយពេលនេះទទួលបានអ្នកគាំទ្រ ៥
លាននាក់នៅកម្ពុជា និង ឥណ្ឌូចិន ។ ប្រទេសកម្ពុជា គឺជាទីស្នាក់ការកណ្តាលមួយ ហើយក្រុម
ហ៊ុននឹងពង្រីកទៅប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា... និងផ្តល់វិធីថ្មីៗ ដើម្បីជាបទពិសោធន៍
ខាងបច្ចេកវិទ្យា អ៊ីនធើណែត ដែលអស់លោក អ្នកប្រាថ្នាចង់បាន។
លោកឈួន ប៉ូលីន បន្តថា My lekha ជាគេហទំព័រដ៏ធំទូលាយដំបូង មួយនៅកម្ពុជា ជាភាសាខ្មែរ
និង អង់គ្លេសដែលបង្កើត បទពិសោធន៍ខាងឌីជី ថល ផ្ទាល់ ខ្លួនយ៉ាងខ្លាំងមួយ ដោយប្រើនូវបច្ចេក
វិទ្យា ចំណេះដឹងទៅលើទិន្នន័យ និងភាពងាយស្រួលក្នុងការប្រើ ដើម្បីនាំយកនូវមាតិកា ដែល ទាក់
ទងជា លក្ខណ:ផ្ទាល់ខ្លួន និង បទពិសោធន៍នានា ដែលមាននៅលើគេហទំព័រសព្វថ្ងៃ ។ ជាពិសេស
មានកម្មវិធី Google ជាភាសាខ្មែរ ងាយ ស្រួលដល់ សិស្ស និស្សិត និង ប្រជាពលរដ្ឋដែរ ចេះភាសា
អង់គ្លេសតិចតួច ឬ មិនចេះសោះអាចស្វែង រកព័ត៌មានទូទៅ និង មានទំនុកចិត្តក្នុង ការភ្ជាប់ ទំនាក់
ទំនងជាមួយមនុស្ស សហគមន៍ ប្រធានបទ និង និន្នាការផ្សេងៗ ដែលពួកគេចាប់អារម្មណ៍យ៉ាង
ច្រើន។

លោកJwon Hanប្រធាននាយកដ្ឋាន មាតិកា My lekha មានប្រសាសន៍ថា គេហទំព័ររបស់លោកពុំ
មានព័ត៌មានទាក់ទងនយោបាយ រូបភាព អាសអាភាស រូបភាពសាហាវ...នោះទេ ។ ជំហានដំបូង
លោកសហការ ជាមួយវេបសាយខ្មែរ ដែលលោកអ្នកបើកមើល ឃើញដល់ប្រភពដើម ដើម្បីរក្សា
កម្មសិទ្ធិ បញ្ញាដល់ម្ចាស់ដើម។ លោកអ្នកអាចផ្ញើសារ ជាភាសាខ្មែរចូលក្នុងកម្មវិធីកម្សាន្ត បានគ្រប់
វ័យ បកស្រាយអំពីបច្ចេកវិទ្យា មានវីដេអូឃ្លីប ដ៏សម្បូរបែប។

ដូច្នេះគេនឹងទទួល បាននូវអ្វីដែលគេចង់បាន វាជាពិភពមិនចេះ រីងស្ងួតរបស់លោកអ្នក ។ My lekha
នឹងផ្តល់ជូនលោកអ្នករាល់គ្នា តាម រយ:ការចូលរួមកម្មវិធីនានា ដោយមានការទទួលខុស ត្រូវក្នុង
សង្គម ផលិតផល និង សេវាកម្ម ដើម្បីបង្កើតឥទ្ធិពលវិជ្ជមាន ទៅលើសហគមន៍ របស់ពួកគេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល