CamNews

ក្រុមឧទ្ទាម បំបែករដ្ឋ សម្រេចប្រគល់ ប្រអប់ខ្មៅ ចំនួនពីរ របស់ MH17 ទៅអោយ អ្នកជំនាញហើយ

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម នៅភាគខាងកើត ប្រទេស អ៊ុយក្រែន បានសម្រេចប្រគល់ ប្រអប់ខ្មៅ ចំនួនពីរ របស់យន្តហោះ ដែលបានបាញ់ធ្លាក់ MH17 នោះ ទៅអោយ  អ្នកជំនាញ  ប្រទេស ម៉ាឡេស៊ី ហើយ នេះបើយោងតាមការ ដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីប៊ីប៊ីស៊ី មុននេះបន្តិច ។

មេដឹកនាំ ក្រុមឧទ្ទាម ជាន់ខ្ពស់មួយរូប បានចុះហត្ថលេខា ព្រមព្រៀងយ៉ាងដូច្នេះ  នៅឯជំនួបប្រជុំ ជា មួយនឹងមន្រ្តីប្រទេស ម៉ាឡេស៊ី នៅឯទីក្រុង Donetsk ។ គួរបញ្ជាក់ថា ការសម្រេចចិត្ត ប្រគល់មកវិញ នូវបេក្ខភាព ប្រអប់ខ្មៅទាំងពីរ របស់យន្តហោះខាងលើ  ត្រូវបានធ្វើឡើង  មួយម៉ោងក្រោយ ពីក្រុមប្រឹ ក្សាអង្គការ សហប្រជាជាតិ បានធ្វើការបោះឆ្នោត ជាឯកច្ឆ័ន្ទ តម្រូវអោយមាន អ្នកសង្កេតការណ៍ភ្លាម ៗទៅដល់កន្លែងកើេតហេតុ ។

គួរបញ្ជាក់ថា យន្តហោះ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍  ម៉ាឡេស៊ី ខាងលើនេះ បានជួប នឹងឧបទ្ទេវហេតុ ធ្លាក់និងផ្ទុុះឆេះ កាលពីថ្ងៃព្រហស្បត្តិ៍   កន្លងទៅនេះ​ ដោយនៅក្នុងនោះ បានសម្លាប់ មនុស្សទាំងអស់ ២៩៨ នាក់ គ្មាននរណាម្នាក់  មាន ឱកាសរស់រានមានជីវិតនោះទេ ។ បណ្តាប្រទេស មកពីលោកខាងលិច ជាប្រទេស មហាអំណាចសេដ្ឋកិច្ច  លើសកលលោក សហរដ្ឋអាមេរិក បានសរ បញ្ជាក់អោយដឹងថា    យន្តហោះ  ម៉ាឡេស៊ី MH17 អាចធ្លាក់ទៅបាន  ក្រោយ ពី មានការបាញ់ទម្លាក់ ដោយម៉ីស៊ីល ពីសំណាក់ក្រុមឧទ្ទាមបំបែក រដ្ឋ គាំទ្រ ប្រទេសរុស្ស៊ី​   កំពុងតែ  គ្រប់គ្រងនៅឯភាគខាង កើតប្រទេស អ៊ុយក្រែន ខណៈ សព្វាវុធ  ក៏ដូចជា ម៉ីស៊ីល  ត្រូវបាន គេរាយការណ៍ អោយដឹងថា អាច នឹងមានការផ្គត់ផ្គង់ ពីរដ្ឋាភិបាលក្រុង ម៉ូស្កូ ប្រទេស រុស្ស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី