អ្នកធ្លាប់បញ្ចុះទម្ងន់ តែមិនបានសម្រេច? ប្រសិនចង់បញ្ចុះទម្ងន់ប្រកបដោយប្រសិទ្ធិភាព និង
តាមបែបធម្មជាតិ អ្នកគួរតែបរិភោគបន្លែទាំងឡាយខាងក្រោមអោយបានច្រើន។

ត្រសក់ផ្អរ

ត្រសក់ផ្អរគឺជាបន្លែមួយប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបញ្ចុះទម្ងន់។ ត្រសក់ផ្អរមាន
កាឡូរីកម្រិតទាប និងមានទឹកច្រើន។ ចូរញ៉ាំបន្លែនេះអោយបានញឹកញាប់ ដើម្បីជួយសម្រក
ទម្ងន់របស់អ្នក។

ផ្កាខាតណា

ចូរស្រឡាញ់ផ្កាស្ពៃខាតណាអោយបានច្រើននៅពេលអ្នកកំពុងចង់សម្រកទម្ងន់។ ផ្កាស្ពៃខាត
ណា វាមិនមានផ្ទុកជាតិខ្លាញ់នោះទេ តែវាសម្បូរដោយ carbohydrate ដែលជាសារជាតិមួយ
ជួយរក្សាថាមពល ហើយវាក៏សម្បូរដោយវីតាមីន C, E...ផងដែរ។

ប្រភេទសណ្ដែក

ចំណែកសណ្ដែកវិញ សម្បូរទៅដោយប្រូតេអ៊ី និងជាតិសរសៃ។ ញ៉ាំសណ្ដែកអាចយកមកធ្វើ
ជាអាហារជំនួសសាច់ក៏បាន ដោយសារវាមានប្រូតេអ៊ីចាំបាច់ប្រហាក់ប្រហែលនឹងសាច់។

សណ្ដែកបណ្ដុះ

ប្រសិទ្ធិភាពរបស់វាគឺ បង្កើតកំដៅទាប កាត់បន្ថយការប្រមូលផ្ដុំខ្លាញ់ នៅក្រោមស្បែក។ ប៉ុន្ដែ
អ្នកគួរតែបរិភោគសណ្ដែកបណ្ដុះដែលធ្វើដោយដៃអ្នកផ្ទាល់ ឬជ្រើសទិញសណ្ដែកបណ្ដុះណា
ដែលអ្នកទុកចិត្ដថាមិនមានជាតិគីមី។

ភ្លៅកង្កែប

ភ្លៅកង្កែប ក៏មានប្រសិទ្ធភាពដូចទៅនឹងត្រសក់ផ្អរនោះដែរ។

មើមស្ពៃក្រហម

ប្រភេទបន្លែនេះ មានប្រយោជន៍ដល់ការបត់ជើងតូច ជួយដល់ដំណើរការរបស់ថ្លើម និងតម្រង
នោម ជួយកាត់បន្ថយការប្រមូលជាតិខា្លញ់ក្រោមស្បែក។

ជីវ៉ាន់ស៊ុយ

ជីវ៉ាន់ស៊ុយមិនត្រឹមតែសម្បូរដោយជាតិសរសៃនោះទេ វាក៏អាចជួយបំបែក និងកំចាត់ជាតិខ្លាញ់
ផងដែរ។

ខ្ទឹមស

ខ្ទឹម.ស មានប្រសិទ្ធិភាពព្យាបាលជម្ងឺ កំចាត់ជាតិពុល ទប់ទល់នឹងការរលាក និងកាត់បន្ថយ
ជាតិខ្លាញ់ក្នុងថ្លើម។

ត្រប់ក្រហម

ផ្លែត្រប់មានផ្ទុកជាតិសរសៃច្រើន ដោយសារសារជាតិនេះ ជាតិខ្លាញ់នឹងមិនអាចនៅបានយូរ
ក្នុងប្រព័ន្ធរំលាយអាហារ។ ផ្លែត្រប់ក្រហមក៏ មានផ្ទុកជាតិដែក និងម៉ាញ៉េស្យូមយ៉ាងច្រើន
ទៀតផង៕

ដោយ ៖ វិសាល
ប្រភព ៖ LD