គណនី Twitter evleaks កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងពីលក្ខណៈសម្បត្តិមួយចំនួនធំ របស់ Nokia X ដែលវាពិតជាគំរូស្មាតហ្វូន Nokia ដែលមានឈ្មោះកូដ Normandy ប្រើ Android ដែលពួកយើងធ្លាប់បានដឹងបានឮ កាលពីពេលកន្លងមកនេះ។ តាមការបង្ហើបនេះ យើងឃើញ ថា ស្មាតហ្វូននឹងប្រើប្រាស់អេក្រង់ទំហំ ៤ អ៊ីន រីសូលុយហ្សិន 480 x 800, CPU Snapdragon Dual Core 1GHz, RAM 512MB, មេម៉ូរីក្នុង 4GB អាចបន្ថែមមេម៉ូរីក្រៅបាន។

វាបំពាក់កាមេរ៉ាក្រោយ ទំហំ 5 megapixel, ថាមពលថ្ម 1500mAh, ប្រើបានស៊ីមពីរ និងមាន ៦ពណ៌ផ្សេងគ្នា សម្រាប់ជ្រើសរើស។ ជាមួយនឹងលក្ខណៈសម្បត្តិដូចខាងលើ យើងឃើញយ៉ាង ច្បាស់ថា Nokia X គឺស្ថិតក្នុងស៊េរីទូរស័ព្ទ កំរិតទាប ស្មើទៅនឹង Lumia 520។

រូបភាពលើក្រដាសកាសែត ចចាមអារាម នៃ Nokia X (រូបភាព៖ @evleaks)

evleaks បាននិយាយបន្ថែមថា Nokia X នឹងមាន "Nokia Store" ជា App Store ដែល Nokia ប្រើ សម្រាប់ឧបករណ៍ប្រើ Android របស់ខ្លួន។ Nokia X ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួន នៅក្នុង ពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភះ ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Tinhte