ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ បានលើកគ្នា
ឡោមព័ទ្ធ អធិការដ្ឋាន នគរបាល ស្រុកក្រគរ ដើម្បីទាមទារ យកចោរម្នាក់ ដែលវាយសម្លាប់
ក្មេងបីនាក់ ដើម្បីប្លន់ម៉ូតូ មកប្រហាជីវិត ដើម្បីជាសងសឹក ក្រោយពីក្រុមអាជ្ញាធរ បានចាប់
ខ្លួនជន ជនសង្ស័យជាប់ព័ន្ធ នឹងករណី ប្លន់យ៉ាងសហាវព្រៃផ្សៃ មួយនេះ។

លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាល ខេត្តពោធិ៍សាត់ បានមានប្រសាសន៍
ប្រាប់មជម្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ បាននាំគ្នា
មកឈរតវ៉ា នៅមុខអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីតវ៉ា ទាមទារ ឲ្យអាជ្ញាធរប្រគល់ខ្លួន
ជនសង្ស័យម្នាក់ ជាប់ព័ន្ធនឹងករណី ប្លន់ម៉ូតូ និងវាយសម្លាប់ក្មេងៗ ចំនួន៣នាក់ យ៉ាងសហាវ ព្រៃ
ផ្សៃ ដើម្បីប្លន់យកម៉ូតូ មកប្រហាជីវិត ដោយដៃរបស់ពួកគេផ្ទាល់ ដើម្បីជាការដាក់ទោសទៅលើ
ជនសង្ស័យរូបនេះឲ្យស័កិ្តសមទៅនឹងអំពើ ដែលគេបានធ្វើ ទៅលើក្មេងរងគ្រោះទាំងបីខាងលើ។

លោកបន្តថា “យ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ មិនអាចធ្វើតាម ការស្នើសុំ របស់ពួកគាត់បានឡើង
ព្រោះ យើងនឹងធ្វើទៅតាម នីតិវីធីច្បាប់ ក្នុងការដាក់ទោស ទៅលើជនសង្ស័យរូបនេះ ដោយយើង
បានធ្វើការពន្យល់ ដល់ក្រុមប្រជាពលរដ្ឋ ទាំងអស់ ឲ្យបានយល់អំពីរឿងនេះ ហើយយើងមិនអាច
ធ្វើអ្វីឲ្យខុសពីច្បាប់ បានឡើយ”។

លោក សារុន ចាន់ធី បន្ថែមថា បច្ចុប្បន្នអាជ្ញាធរ កំពុងបំពេញនីតិវីធី ពាក់ព័ន្ធជាមួយជនសង្ស័យរូប
នេះ ដើម្បីបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការបន្ត។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ កន្លងទៅ អាជ្ញាធរ រួមទាំងសមត្ថកិច្ច
បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបាន ធ្វើសកម្មភាព ប្លន់ម៉ូតូ យ៉ាងសាហាវ នៅផ្ទះរបស់គេតែម្តង
ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ពី
លោក ឈាង មុនី ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុង ប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ
បានចាប់ខ្លួន ខាងលើនេះ មានឈ្មោះ ប៊ុន យ៉េត អាយុ២៩ឆ្នាំ ជាកម្មករដាំដំឡូង នៅក្នុងក្រុមហ៊ុន
ដាំដំឡូងនៅស្រុកក្រគរ។

សកម្មភាពប្លន់មួយ បានកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង
ប្រហែល១០៖១៥ នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានបណ្តាលឲ្យកុមារា ម្នាក់អាយុ
៥ឆ្នាំស្លាប់ ខណៈបងស្រី របស់ខ្លួន ពីរនាក់ផ្សេង ទៀត រងរបួសធ្ងន់ ក្រោយពីមាន ជនសង្ស័យ វាយ
នឹងដំបង ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង ។

ហេតុការណ៍នេះបាន កើតឡើង ខណៈឪពុកម្តាយ របស់ក្មេង រងគ្រោះ បានទៅធ្វើការ ជាកម្មករ ដាំ
ដំឡូង ហើយទុកឲ្យកូនៗ នៅផ្ទះដូច សព្វមួយដង។ អធិការនគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់
លោក ប៊ិន វណ្ណា បានឲ្យដឹងថា ក្មេងប្រុសដែល ស្លាប់នោះមានឈ្មោះ សុទ្ធ ដែន អាយុ៥ ឆ្នាំ និងជា
ប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេងទៀត ដែលត្រូវ ជាបងស្រី មានឈ្មោះ សុទ្ធ ចាន់នី និងឈ្មោះ
សុទ្ធ ចាន់ណា អាយុជិត១០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបញ្ជូន
មកមន្ទីរពេទ្យ គន្ធបុបា្ផ ក្នុងរាជធានីភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល