យកឈ្នះ Messi ដណ្តើមយក ពានរង្វាន់ បាល់មាស Ballon D'Or ក្នុងឆ្នាំនេះ Ronaldo ពិតជា កាន់ តែ ជោគជ័យ ជាងមុនទៅទៀត ។ គ្រាន់តែ ទទួលបាន ពានរង្វាន់ភ្លាម Ronaldo បានក្លាយ ទៅជា តារា បាល់ទាត់ ដែលទទួលបាន ការចាប់អារម្មណ៍ ពីគ្រប់ទីកន្លែង នៃពិភពបាល់ទាត់ ។

ទាក់ទង ជាមួយនិង ការកើនឡើង ប្រជាប្រិយភាពនេះ បានជួយអោយ Brand របស់ Ronaldo ឡើង ថ្លៃជាងមុន ទៅទៀត ។ Brand ទាំងនោះ យើងសំដៅ ទៅលើ ផលិតផល ទាំងឡាយណា ដែលបាន ប្រើប្រាស់ ឈ្មោះរបស់ Ronaldo ជាការផ្សាយ ពាណិជ្ជកម្ម ។ យោងទៅតាម ការ ស្រាវជ្រាវ របស់អ្នក ជំនាញ ផ្នែកទីផ្សារ IPAM របស់ប្រទេស Portugal បានអោយ ដឹងថា Brand របស់ Ronaldo បានកើន ឡើងនូវចំណូល ប្រមាណ ៥,៩ លានផោន ដែលសព្វថ្ងៃ តំលៃពេញគឺ ៤១ លានផោន ។

បើនិយាយអំពី ប្រជាប្រិយភាព ក្នុងពិភព បណ្តាញសង្គមវិញ Ronaldo ក៏ល្បីណាស់ដែរ ដែលមាន អ្នកគាំទ្រ ក្នុង Facebook ប្រមាណ ៧០ លាន Likes នៅ Twitter ២៣ លាន និងការស្វែងរក ក្នុង Google ប្រមាណ ១៣៧ លានដង ។ លោកបណ្ឌិត Daniel ដែលជាអ្នក បន្ទុកកាន់ ការស្រាវជ្រាវ នេះនិយាយថា Ronaldo ពិតជា ជោគជ័យខ្លាំងណាស់ ដែល Brand របស់ខ្លួន គឺជាល្បីហើយ មាន គ្រឹះរឹងមាំ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14