CamNews

Twitter ប្តឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ពីបទ ចារកម្ម

ព័ត៌មានអន្តរជាតិ ៖ នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្នភាព Twitter ពុំអាចចេញផ្សាយ ព័ត៌  មានជាក់លាក់ ស្តីអំពីអតិថិជនរបស់ខ្លួនបាននោះទេ ទាក់ទិនទៅនឹងសំណើសុំ ពីរដ្ឋាភិបាល សម្រាប់ទិន្នន័យអ្នកប្រើ ប្រាស់ដែលអាចជាប់ទាក់ទង ទៅនឹង សន្តិសុខជាតិ នេះបើយោងតាមការ  ដក ស្រង់ សម្រង់  អត្ថបទ ផ្សាយពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

Twitter បានធ្វើការជំទាស់ ដោយបានលើកឡើងថា វាគឺជាការរំលោភបំពាន  ទៅ លើសិទ្ធបញ្ចេញមតិ ដោយសេរី ដូចដែលបានកំណត់ដោយ វិសោធនកម្មលើក ដំបូងទៅកាន់រដ្ឋធម្មនុញ្ញ  អាមេរិក ។ ក្រុម ហ៊ុន Twitter បានគូសបញ្ជាក់អោយដឹងថា ខ្លួននឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព  ក្នុង ការស៊ូក្តីមួយ នេះ ដោយនឹងបង្ខំអោយរដ្ឋាភិបាល ធ្វើយ៉ាងណាធានាអោយបាននូវតម្លាភាព ចំពោះ សំណើ ទិន្នន័យ ផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ។

លោក Ben Lee បេក្ខភាពមេធាវីនាំមុខមួយរូប របស់ក្រុមហ៊ុនTwitterបានគូសបញ្ជាក់នៅក្នុងប្លុករបស់ ខ្លួនអោយដឹងថា "វាជាជំនឿរបស់យើង ថា​យើងមានសិទ្ធិទទួល​​បាន   ក្រោម វិសោធនកម្ម ​លើកដំបូង​ដើម្បីឆ្លើយតប​ទៅនឹងក្តីកង្វល់​របស់អ្នកប្រើប្រាស់របស់យើង ​និង ដើម្បី សេច ក្តីថ្លែងការណ៍​របស់​ក្រុម​មន្រ្តី​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈការផ្តល់នូវពត៌មាន អំពី  វិសាល ភាព នៃការឃ្លាំមើល របស់ រដ្ឋា ភិបាល អាមេរិក" ។

គួរបញ្ជាក់ថា Twitter បាននាំយកសកម្មភាព ប្រឆាំងទៅនឹង ក្រសួងយុត្តិធម៌  និង  ការិយាល័យ សហ ព័ន្ធស៊ើបអង្កេត សហរដ្ឋអាមេរិក មានមូលដ្ឋាននៅភាគខាងជើង  រដ្ឋ    កា លី ហ្វរញ៉ា កាលពីថ្ងៃអង្គារ កន្លងទៅនេះ ។ កាលពីអំឡុងខែ មេសា កន្លងទៅ Twitter បាន ដាក់ ស្នើ  របាយការណ៍ តម្លាភាព ទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបោះពុម្ពផ្សាយ ជាសាធារណៈ    តែទោះ ជាយ៉ាងណា  ក៏ដោយចុះ មន្រ្តីរដ្ឋាភិបាល បានធ្វើការបដិសេធ ទាក់ទិនទៅនឹងសំណើខាងលើ ពីក្រុមហ៊ុន Twitter ក្នុងការបោះ ពុម្ពផ្សាយឯកសារផ្លូវការពេញលេញ ជាសាធារណៈ ។ គួររំឭកថា​ របាយការណ៍    ទាំងនោះ  គឺមានរួម បញ្ជូលព័ត៌មានជាក់លាក់ អំពី លក្ខណៈ និងចំនួននៃសំណើ ទៅលើ​ព័ត៌មាននៃអ្នកប្រើប្រាស់  Twitter ដែលអាចជាប់ទាក់ទិនទៅនឹងសន្តិសុខជាតិ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី