CamNews

Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនភាពយន្ត Sony Pictures បានសម្រេចលុបចោល គម្រោងផែនការ ថ្ងៃទី ២៥ ខាងមុខនេះ​ក្នុងការចាប់បញ្ជាំងផ្សាយ ជាផ្លូវការ នូវខ្សែភាពយន្តថ្មី The Interviews  ពោលករណី លុបចោលប្រការនេះ អាចធ្វើទៅបាន បន្ទាប់ពី បណ្តារោងភាពយន្តធំៗ  និង   ទំនើប សម្រេចចិត្តមិន ទទួលយកក្នុងការចាក់បញ្ជាំង ។

ប្រភពពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ខ្សែភាពយន្តថ្មីមួយនេះ គឺ  និយាយពីផែនការ ប្រឌិតមួយក្នុងការសម្លាប់មេដឹកនាំ ប្រទេស កូរ៉េខាងជើង លោក Kim Jong-un ។ ក្រុម   Hacker បាន ធ្វើការវាយប្រហារ ក្រុមហ៊ុន Sony រួចទៅហើយ កាលពីពេលកន្លងទៅ ខណៈធ្វើ    សេចក្តីប្រកាសព្រ មានបន្តដល់សាធារណៈជន អោយនៅអោយឆ្ងាយពីបណ្តារោងភាពយន្តណា ដែល   ចាក់បញ្ជាំងខ្សែ ភាពយន្តថ្មីមួយនេះ The Interviews ។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា the   New  York premiere នៃខ្សែភាពយន្ត The Interview ត្រូវបានលុបចោលដូចគ្នាដែរ ខណៈមានការ គូស បញ្ជាក់ ពីក្រុមហ៊ុន Sony អោយដឹងថា ពួកគេយល់ពីការសម្រេចចិត្ត ដៃគូរបស់ខ្លួន  ។  ទោះ បី ជា យ៉ាងណាក៏ដោយចុះ សេចក្តីថ្លែងការណ៍មួយបានលើកឡើងអោយដឹងថា ៖ "គួរ អោយ  សោកស្តាយជាទីបំផុត ត្រង់ប្រការ នេះពីព្រោះថា សកម្មភាពគ្រប់បែបយ៉ាង ត្រូវបានធ្វើឡើងអោយខានតែបាន ក្នុងការការពារមិនអោយ មានការចែករំលែកខ្សែភាពយន្តមួយនេះ ។ ទាក់ទិនទៅនឹងការ  សម្រេច  ចិត្តថ្មីថ្មោង ពីសំណាក់ក្រុម អតិថិជន ក្នុងការមិនចាក់បញ្ជាំងភាពយន្ត The Interview ពួកយើងពិត ជាបានយល់ នូវតម្រូវការពួក គេ តួយ៉ាងយើងខ្ញុំបានសម្រេចចិត្ត គម្រោងផែនការ ក្នុងការចេញផ្សាយ ​នៅថ្ងៃទី ២៥​ ធ្នូ ខាងមុខនេះ ជាការពិត ពួកយើងគោរព និងយល់  ពីការសម្រេចចិត្ត ពីសំណាក់ដៃគូ របស់យើង ជាក់ស្តែងណាស់ ប្រការ នេះសរបញ្ជាក់អោយឃើញពីចំណាប់អារម្មណ៍ខ្លាំង ទៅលើសុវត្ថិភាពបុគ្គលិក   រោងភាពយន្ត និងអ្នក ចូលទស្សនា ។ "

Sony បន្តអោយដឹងថា ៖ ជាការពិត ពួកយើងឈរលើមូលដ្ឋានគ្រឹះ នៃគំនិត   ផលិតករភាពយន្តរបស់ ក្រុមហ៊ុនយើងខ្ញុំ ទាក់ទិនទៅនឹងសិទ្ធសេរីភាព ក្នុងការបញ្ជេញមតិ  ក្នុងនោះ ពួកយើងពិតជាខកចិត្ត ជាខ្លាំង ក្រោយពីផលិតបាន នូវផលិតផលសម្រេចមួយនេះ ៕

- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

ប្រែសម្រួល ៖​កុសល
ប្រភព ៖ ប៊ីប៊ីស៊ី