CamNews

វិធីជ្រើសរើស និង mix អាវ cardigan ឱ្យសមតាមរូបរាង

បើទោះជា​ងាយស្រួល​ប្រើប្រាស់ ងាយ​ស្លៀកពាក់​រួមផ្សំ​នឹង​សម្លៀកបំពាក់​ដទៃ ប៉ុន្ដែ ពាល​ខ្លះ យើង​ពិបាក​នឹង​បញ្ចេញ​ឱ្យអស់​នូវ​គុណប្រយោជន៍​នៃ item នេះ ព្រោះថា រូបរាង​របស់​មនុស្សម្នាក់ៗ តែង​ស័ក្ដិសម​ទៅនឹង​ស្ទីល cardigan ផ្សេងៗគ្នា។

នៅពេលដែល​ចុងរដូវ​រំហើយ​ជិត​មកដល់ អាវ cardigan ក៏​ក្លាយជា​របស់​ដែល​ស្ទើរតែ​មិនអាច​ខ្វះ​បាន សម្រាប់​នារី​ទាន់សម័យ។ ខ្យល់​បក់ត្រសៀកៗមកពី​ទិស​ខាងជើង រួម​នឹង​អាកាសធាតុ​រាង​ត្រជាក់​បន្ដិច ដូចជា​ដាស់​ឱ្យ​យើង​ដឹងថា ដល់ពេល​នឹងត្រូវ​ប្រើប្រាស់​អាវ cardigan ដែល​កំពុង​នៅ​ស្ងៀម​ក្នុង​ទូរ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ។ ឱ្យតែ​មាន​អាវ cardigan អ្នកនឹង​មិនចាំបាច់​ទិញ​សម្លៀក​បំពាក់​​អ្វី​​ច្រើន​នោះទេ គ្រាន់តែ​ប្រើប្រាស់​ឈុត​ខោអាវ​សម្រាប់​រដូវក្ដៅ និង​ពាក់អាវ cardigan នេះ​ពីលើ គឺជា​ការ​គ្រប់គ្រាន់។

ទោះ​យ៉ាងនេះ​ក្ដី ប្រសិន​មិន​យកចិត្តទុកដាក់​ចំពោះ​រូបរាង​របស់​អ្នក នៅពេល​ប្រើប្រាស់​អាវ​ប្រភេទ cardigan នោះទេ អ្នក​ប្រហែលជា​មិនអាច​បញ្ចេញ​បាន​នូវ​ភាពស្រស់ស្អាត​របស់ខ្លួន​នោះដែរ។ ឧទាហរណ៍​ដូចជា cardigan ខ្លី រឹប នឹង​ស័ក្ដិសម​ជាមួយ​តែ​នារី​ដែលមាន​រូបរាង​ទាប តូច​ច្រលឹង។

ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​តាមដាន​វិធី​ប្រើប្រាស់​អាវ cardigan ទៅតាម​រូបរាង ដូចខាងក្រោម ៖

រាង​ផ្លែ​ប៉ោម

ជាមួយនឹង​រូបរាង ធំ​លើ តូច​ក្រោម អ្នក​គួរតែ​ជ្រើសរើស ប្រើ​អាវ cardigan ដែលមាន​ប្រវែង​ត្រឹម​កណ្ដាល​គូទ មាន​ព័ណ៌​តែមួយ(គួរ​ជា​ពណ៌​ងងឹត) ។ ដោយសារ​មាន​ស្មារ និង​សាច់​ដុំដៃ​ធំ ដូច្នេះ ល្អ​បំផុត​គឺ​គួរតែ​ពាក់អាវ cardigan ដែល​ធ្វើ​អំពី​ក្រណាត់​ស្ដើង យឺត និង​រឹប​រាង។ ដើម្បី​បាន​ស្រ​ឡូ​ន​ជាង​នេះ អ្នក​គួរ​បិទ​ឡេវ​កណ្ដាល​ចំនួន ពីរ ឬ​បី ដើម្បី​ធ្វើឱ្យ​ក មាន​រាង​ជា​អក្សរ V ជួយ​ឱ្យ​ក មាន​សភាព​វែង​ជាង​មុន ទំហំ​ទទឹង​ត្រង់​ស្មារ ត្រូវបាន​កាត់បន្ថយ។ ជាង​នេះ អ្នក​គួរប្រើ​ខ្សែក្រវាត់​បន្ទះ ដើម្បី​បែងចែក​រាងកាយ​ជា​ពីរ​ស្មើគ្នា។

រាង​ផ្លែ​សារី

អាវ cardigan វែង និង​មាន​ឆ្នូត​ទទឹង​ដងខ្លួន ជាមួយនឹង​ឡេវធំៗចាប់ពី​កអាវ​មកក្រោម គឺ​ស័ក្ដិសម​បំផុត សម្រាប់​នារី​មាន​រាង​ផ្លែ​សារី។ កអាវ​រាង​ជ្រៅ រួម​នឹង​ឡេវ​ដែល​តម្រៀប​គ្នា អូសបន្លាយ​មកក្រោម នឹង​ជួយ​ធ្វើឱ្យ​ផ្នែក​ខាងលើ​នៃ​រូបរាង មាន​ភាព​ទាក់ទាញ​ជាង​ផ្នែក​ខាងក្រោម។ អាវ cardigan វែង​នឹង​ជួយ​លាក់បាំង​ភាពមិន​ស្មើគ្នា រវាង​ចង្កេះ និង​ត្រគាក ធ្វើឱ្យ​រូបរាង​ផ្នែក​ខាងលើ និង​ខាងក្រោម មាន​តុល្យភាព។ ក្រៅពី cardigan វែង អ្នក​ក៏​គួរ​យកចិត្តទុកដាក់​ចំពោះ​ភាព​ក្រាស់​របស់​វា ល្អ​បំផុត គួរប្រើ​អាវ cardigan ធ្វើ​អំពី​ក្រណាត់ក្រាស់។

រាង​បន្ទាត់​ស្ដើង

ដោយសារ​តែមាន​រាង​ស្គម​ស្ដើង អ្នក​ប្រាកដជា​ត្រូវការ​បន្ថែម​ភាព​ក្រាស់​សម្រាប់​រាងកាយ ដោយ​ការ​ពាក់អាវ cardigan ក្រាស់ និង​ប៉ោង ដែលមាន​ដៃ​វែង ឬ​អាវ cardigan ខ្លី​ដែលមាន​ផ្នែក​ខាងក្រោម​ក្ដោប​ត្រង់​ត្រគាក។ ល្អ​បំផុត គួរប្រើ​អាវ cardigan ដែលមាន​កខ្ពស់ៗ ដើម្បី​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ពេញលេញ​ជាង​ធម្មតា។ ក្រៅពីនេះ ក៏​គួរ​ជ្រើសរើស​អាវ cardigan ដែលមាន​រូប​ទទឹង​ដងខ្លួន ដើម្បី​ពង្រីក​មាឌ​របស់​អ្នក។

ប៉ុន្ដែ អ្នក​ក៏​មិនត្រូវ​ប្រើប្រាស់​អាវ cardigan ដែលមាន​ទំហំ​ធំ​ពេក​នោះដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក ហាក់​ស្ថិតក្នុង​ស្ថានភាព “ក​ង្កែ​ម​ក្នុង​ក្អម” ។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាវយឺត​ដៃ​វែង សម្រាប់​នារី​ការិយាល័យ បញ្ចេញ​សម្រស់ ពេល​​ត្រជាក់

នារីដែលមានរាងដូចផ្លែសារី គួរតែស្លៀកពាក់រ៉ូប បែបណា?

ខោខ្លី Hot pants “ឡើងគ្រងរាជ” ក្នុងយុគសម័យស៊ិចស៊ី

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ k14