បុរសវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យាម្នាក់ បានបង្កើតវិធីដោយឡែករបស់ខ្លួនដើម្បីរំឮក
ដល់ក្រុមយានអាវកាសរបស់ NASA ដែលបច្ចុប្បន្នកំពុង "ចូលនិវត្ដន៍" ដោយការបង្ហោះ
យានអាវកាសកំណែថ្មីធ្វើពី lego ទៅក្នុងអាវកាស។
យានអាវកាសធ្វើពី lego របស់ Raul Oaida
Raul Oaida បានសម្រេចដោយជោគជ័យក្នុងការដំឡើងយានអាវកាសតូចមួយធ្វើពីឥដ្ឋ lego
ដោយប្រើរយៈពេលត្រឹមតែ ៣ថ្ងៃ។ ក្រោយមក Raul Oaida បានចងវាភ្ជាប់ជាមួយពោងហោះ
មួយ ដែលមានតួនាទីនាំយកយាននេះឡើងទៅដល់កំពស់ ៣៥គ.ម។
បុរសវ័យ ១៨ឆ្នាំ ជាជនជាតិ Romania នេះ ក៏បានចងយានភ្ជាប់ជាមួយនឹងឆត្រមួយដែល
មានភ្ញាប់ប្រព័ន្ធ GPS និងកាមេរ៉ា ដើម្បីថតដំណើរការនៃការហោះហើរ។
វីដេអូ បានបង្ហាញថាយានអាវកាសនេះ បានឆ្លងកាត់ស្រទាប់នានារបស់ពពក ហើយចុង
ក្រោយវាបានឡើងដល់កំពស់មួយដែលមានព្រិលជាប់នៅលើយាន។
យាននេះត្រូវបានបង្ហោះនៅក្នុងប្រទេសអាឡឺម៉ង់ និងបានធ្វើដំណើរក្នុងរយៈពេល ៣ម៉ោង
មុនពេលចុះចតនៅលើវាលស្រែមួយដែលមានចម្ងាយពីកន្លែងបង្ហោះ ២៥០គ.ម។
ខណៈដែលអាមេរិកត្រូវចំណាយ ២០០ពាន់លានដុល្លារដើម្បីនាំយកយានអាវកាសឡើង
ដល់គន្លងគោចរ ដំណើរទៅកាន់អាវកាសរបស់ Oaida ចំណាយត្រឹមតែ ២.០០០ដុល្លារ
ប៉ុណ្ណោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព DT