ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ជាពលរដ្ឋ រស់នៅក្នុងរដ្ឋ កាលីហ្វរញ៉ា ប្រឈមនឹង ការជាប់ ពន្ធគារ ដល់ ទៅ១៥ ឆ្នាំ បន្ទាប់ពី គាត់បានសារភាព ថាបាន ប្រើបណ្តាញ ទំនាក់ទំនង សង្គមយក្ស ហ្វេសប៊ុក ទាក់ទង ជាមួយនឹង ក្រុមឧទ្ទាម អាល់កៃដា ក្នុងការផ្តល់ជំនួយដល់ ពួកគេ ដោយបង្វឹក ស្តីពី ការប្រើប្រាស់ អាវុធ នេះបើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ដែលទើបតែបាន ចេញផ្សាយ កាលពី ប៉ុន្មានម៉ោងមុននេះ បន្តិច ។

គួរបញ្ជាក់ផងដែរថា ករណី ប្រឈមក្នុងការ កាត់ទោស បុរសម្នាក់នេះ ដល់ទៅ ១៥ ឆ្នាំ អាចធ្វើទៅបាន ក្រោយពី គាត់បាន សារភាពទោស កំហុស ស្តីពីការចោទ ប្រកាន់ បទល្មើស ភារវកម្ម នៅឯតុលាការ សហ រដ្ឋអាមេរិក ។ លោក Sinh Vinh Ngo Nguyen បានសារភាព ថាខ្លួន ពិតជាបានផ្តល់ជាជំនួយ ដោយមាន ការបង្វឹក ពីការប្រើប្រាស់ អាវុធ ដល់ក្រុមឧទ្ទាម ដែលជា ភារវករទាំងនោះ ពិតប្រាកដមែន ។

បន្ថែមពីលើនេះ ដោយមានការកាត់ទោស ជាផ្លូវការ ពីសំណាក់អង្គចៅក្រម លោក John F. Walter នៅឯ
តុលាការ កំពូល សហរដ្ឋអាមេរិក អោយដឹងថា លោក Nguyen ស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំ ដែលជាជនជាប់ ចោទត្រូវបាន កាត់ទោស អោយជាប់ ពន្ធនាគារ យ៉ាងហោច ១៥ ឆ្នាំ ។

គួររំឭកផងដែរថា ការចាប់ឃាត់ខ្លួន ជនជាប់ចោទ លើកនេះ អាចធ្វើឡើង បាន ពីសំណាក់ ភ្នាក់ងារស៊ើប អង្កេត ជាពិសេស FBI ដោយនៅក្នុងនោះ មានការតាមដាន ស៊ើបអង្កេត អស់រយៈពេល ជាច្រើនថ្ងៃមុន នឹងឈាន ចូលដល់ថ្ងៃ ចាប់ឃាត់ខ្លួន ក្រោយពី បានឃើញ ការបង្ហោះ ជាសារ របស់គាត់ នៅលើបណ្តាញ ទំនាក់ទំនង សង្គម ដោយបាន តាំងខ្លួនថា ជាអ្នករើសសមាជិក ថ្មី អោយក្រុម ឧទ្ទាម អាល់ កៃដា ដែល មានមូលដ្ឋាន នៅក្នុង ប្រទេស ស៊ីរី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ