កាលពីពេលថ្មីៗនេះ Bloomberg ទើបតែបានបង្ហាញនូវតារាងបញ្ជីឈ្មោះមហាសេដ្ឋីនៅក្នុង
ពិភពបច្ចេកវិទ្យាដោយផ្អែកលើទ្រព្យសម្បត្តិឯកជន ទុនវិនិយោគ និងទ្រព្យសម្បត្តិក្រុមហ៊ុន
របស់ពួកគេ។ ខាងក្រោមនេះជា Top ១០ មហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើនបំផុតក្នុង
ពិភពបច្ចេកវិទ្យាពិភពលោក៖
១. Bill Gates ៖ ៦១,៣ ពាន់លានដុល្លាអាមេរិក
លោក
Bill Gates គឺជាសហស្ថាបនិកអ្នកបង្កើតឡើងនូវក្រុមហ៊ុន Microsft ប៉ុន្តែលោកបាន
ឈប់ធ្វើការនៅក្នុងក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០០៨ មកម៉េ្លះ។ លោកមានឈ្មោះស្ថិតនៅ
លំដាប់លើគេនៃបញ្ជីឈ្មោះមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនជាងគេក្នុងពិភពបច្ចេកវិទ្យា
ពិភពលោកជាមួយទ្រព្យសម្បតិ្តចំនួន
៦១,៣ ពាន់លានដុល្លាអាមេរិក គឺកើនឡើងចំនួន
៩,២ភាគរយ បើធៀបជាមួយឆ្នាំ ២០១១។ លោកកាន់កាប់ចំនួន ៦ភាគរយនៃទ្រព្យសម្បត្តិ
របស់ Microsoft គឺមានចំនួន ១ភាគ៤ នៃទ្រព្យសម្បតិ្តសរុបរបស់លោក។ ទ្រព្យសម្បតិ្តមួយ
ផ្នែកទៀតគឺស្ថិតក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនលោកឈ្មោះថា
Cascade Investment ។
២. Larry Ellison ៖ ៣៧,៩ ពាន់លានដុល្លាអាមេរិក
អគ្គនាយករបស់
Oracle លោក
Larry Ellison ឈរនៅលំដាប់ទី ២ ក្នុងបញ្ជី Top ១០
របស់
Bloomberg ជាមួយទ្រព្យសម្បត្តិសរុបចំនួន
៣៧,៩ពាន់លានដុល្លាអាមេរិក,កើន
ឡើងចំនួន ១៤,៩ភាគរយធៀបជាមួយត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១១ ។ លោក
Larry
Ellison កាន់កាប់ចំនួន
២២,៥ភាគរយ ទ្រព្យសម្បត្តិរបស់
Oracle ដែលជាក្រុមហ៊ុន
Software ធំលំដាប់ទី ៣ ក្នុងពិភពលោក។ ដោយឡែកលោកក៏មាននៅក្នុងដៃជាសាច់
ប្រាក់សុទ្ធឡើងរហូតដល់ ៤ពាន់លានដុល្លាអាមេរិក រួមជាមួយនិងទ្រព្យសម្បត្តិជាច្រើន
ផ្សេងៗផងដែរ ជាពិសេសគឺ
អចលនទ្រព្យ។
៣. Mark Zuckerberg ៖ ២១ពាន់លានដុល្លាអាមេរិក
Mark Zuckerberg ជាស្ថាបនិកអ្នកបង្កើតឡើងក្រុមហ៊ុន
Facebook ។ លោកទើបតែមាន
ឈ្មោះស្ថិតនៅក្នុងលំដាប់ទី ៣ នៃបញ្ជីឈ្មោះជាមួយចំនួនទ្រព្យសម្បត្តិ
២១ ពាន់លាន
ដុល្លាអាមេរិក គឺមានការកើនឡើងចំនួន
១៦,៧ភាគរយ ធៀបជាមួយត្រីមាសដូចគ្នាកាល
ពីឆ្នាំ ២០១១ ។ ដោយឡែកទ្រព្យសម្បត្តិរបស់លោកអាចនឹងមានការកើនឡើងបន្ថែមទៀត
នៅពេលដែលក្រុមហ៊ុន
Facebook នេះចាប់ផ្តើមធ្វើការចែកចាយប័ណ្ណភាគហ៊ុនជាសាធា
រណៈលើកដំបូងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
៤. Larry Page ៖ ១៨,៧ពាន់លានដុល្លាអាមេរិក
ស្ថិតនៅលេខរៀងទី៤ ក្នុងបញ្ជីឈ្មោះគឺជាសហស្ថាបនិកអ្នកបង្កើតក្រុមហ៊ុន
Google លោក
Larry Page ជាមួយទ្រព្យសម្បត្តិចំនួន
១៨,៧ពាន់លានដុល្លាអាមេរិក ។ រយៈពេលមួយ
ឆ្នាំកន្លង ទ្រព្យសម្បត្តិរបស់លោកមានការថយចុះចំនួន
៤,៧ ភាគរយ។ រួមជាមួយលោក
Sergey Brin ដែលក៏ជាសហស្ថាបនិកអ្នកបង្កើតឡើងនូវក្រុមហ៊ុនស្វែងរកល្បីឈ្មោះបំផុត
នេះផងដែរ ពួកគេបានកាន់កាប់ភាគហ៊ុនចំនួន
១៦ភាគរយ ភាគហ៊ុនសរុបរបស់ Google
បើគិតជាទឹកប្រាក់គឺប្រហែលជា ២០០ ពាន់លានដុល្លាអាមេរិក។
៥. Sergey Brin ៖ ១៨,៧ពាន់លានដុល្លាអាមេរិក
ជាសហស្ថាបនិកទី ២ អ្នកបង្កើតឡើងក្រុមហ៊ុន
Google លោក
Sergey Brin មានឈ្មោះ
ស្ថិតនៅក្នុងលំដាប់លេខរៀងទី ៥ ជាមួយទ្រព្យសម្បត្តិចំនួន
១៨,៧ពាន់លានដុល្លាអាមេ
រិក គឺមានការថយចុះចំនួន
៤,៤ភាគរយ បើធៀបជាមួយត្រីមាសឆ្នាំទៅ។ លោកកាន់កាប់
ភាគហ៊ុនក្នុងដៃចំនួន
១៦ភាគរយ នៃភាគហ៊ុនសរុបរបស់ Google ។
៦. Azim Premji ៖ ១៨,៥ពាន់លានដុល្លាអាមេរិក
លោក
Azim Premji សហស្ថាបនិកអ្នកបង្កើតឡើងនូវក្រុមហ៊ុន
SSII ស្ថិតនៅក្រោមការ
គ្រប់គ្រងរបស់ក្រុមហ៊ុនមេឈ្មោះថា
Wipro (ឥណ្ឌា) ។ លោកគឺជាបុគ្គលតែម្នាក់គត់មិន
មែនជាសញ្ជាតិអាមេរិក ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនជាង
គេរបស់ Bloomberg ជាមួយទ្រព្យសម្បតិ្តចំនួន
១៨,៥ពាន់លានដុល្លាអាមេរិក ដែលចំ
នួននេះមានការកើនឡើងចំនួន
១៤,៩ភាគរយ ធៀបជាមួយត្រីមាសដូចគ្នាក្នុងឆ្នាំ
២០១១។ លោក Azim Premji កាន់កាប់ទ្រព្យសម្បតិ្តរបស់ Wipro ចំនួន ៧៩ ភាគរយ។
ដោយឡែកលោក Azim Premji ថែមទាំងជាម្ចាស់របស់សមាគមន៍វិនិយោគមួយដែលមាន
ទុនឡើងរហូតដល់ ១លានដុល្លាអាមេរិកផងដែរ។
៧. Jeff Bezos ៖ ១៧,២ពាន់លានដុល្លាអាមេរិក
លោក
Jeff Bezos គឺជាអគ្គនាយកក្រុមហ៊ុន
Amazon និងមានឈ្មោះស្ថិតក្នុងលំដាប់ទី
៧ ជាមួយទ្រព្យសម្បត្តិចំនួន
១៧,២ពាន់លានដុល្លាអាមេរិក គឺកើនឡើងចំនួន ៤,៧
ភាគរយធៀបជាមួយឆ្នាំទៅ។ បើគិតចាប់តាំងពីពេលដែលដាក់បង្ហាញវត្តមានជាលើកដំបូង
កាលពីឆ្នាំ ១៩៩៤ មក លោក
Jeff Bezos បានក្លាយជាបុគ្គលដែលឈរនៅលំដាប់លើគេ
នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ជាមួយប្រាក់ចំណូលចំនួន ៦៤ពាន់លានដុល្លា
អាមេរិក។
៨. Steve Ballmer ៖ ១៥,៣ពាន់លានដុល្លាអាមេរិក
លោក
Steve Ballmer ជាម្ចាស់នៃទ្រព្យសម្បតិ្តដែលមានតំលៃចំនួន
១៥,៣ ពាន់លាន
ដុល្លាអាមេរិក និងមានឈ្មោះស្ថិតនៅលំដាប់ទី ៨ ក្នុងបញ្ជីឈ្មោះ។ ទ្រព្យសម្បត្តិបច្ចុប្បន្ន
របស់ CEO Microsoft រូបនេះគឺមានការកើនឡើងចំនួន ១៦,៦ភាពរយធៀបជាមួយឆ្នាំកន្លង
ទៅ។
៩. Michael Dell ៖ ១៤,៩ពាន់លានដុល្លាអាមេរិក
ជាអ្នកបង្កើតនិងជាអ្នកគ្រប់គ្រងរបស់
Dell លោក
Michael Dell កាន់កាប់ទ្រព្យសម្បត្តិមាន
តំលៃឡើងរហូតដល់ចំនួន
១៤,៩ពាន់លានដុល្លាអាមេរិក ដែលចំនួននេះមានការកើន
ឡើងចំនួន ១,៣ភាគរយធៀបជាមួយឆ្នាំកន្លងទៅ។ លោកមានឈ្មោះស្ថិតនៅក្នុងលេខរៀង
ទី ៩ របស់ Bloomberg និងកាន់កាប់ចំនួន ១៥ភាគរយនៃទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន។
ដោយឡែកលោកក៏បានធ្វើវិនិយោគទុនចំនួន ១០ពាន់លានដុល្លាអាមេរិកចូលទៅក្នុង
វិស័យឧស្សាហកម្មផ្សេងទៀតផងដែរ។
១០. Paul Allen ៖ ១៤,៨ពាន់លានដុល្លាអាមេរិក
លេខរៀងចុងក្រោយគេក្នុងបញ្ជី Top ១០ របស់ Bloomberg ត្រូវបានធ្លាក់ទៅលើលោក
Paul Allen ដែលក៏ជាសហស្ថាបនិកអ្នកបង្កើតឡើងនូវក្រុមហ៊ុន Microsoft ផងដែរ។
លោកជាម្ចាស់របស់ទ្រព្យសម្បត្តិដែលមានតំលៃ
១៤,៨ពាន់លានដុល្លាអាមេរិក គឺ
មានការកើនឡើងចំនួន
៤,៧ភាគរយធៀបជាមួយឆ្នាំទៅ។ លោកបានចាកចេញពី
Microsoft កាលពីឆ្នាំ ១៩៩៣ និងងាកមកប្រឡូកក្នុងវិស័យឧស្សាហកម្មកំសាន្ត
ទូរទស្សន៍ខ្សែកាប វិស័យអចលនទ្រព្យ និងសមាគមន៍វិនិយោគទុនផ្សេងៗ៕
ប្រភព៖ Bloomberg
ដោយ៖ រស្មី