(ប៉ៃលិន)៖ ក្នុងពិធីសំណេះសំណាលជាមន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលទាំងអស់ រឹតបន្តឹងលើការត្រួតពិនិត្យបញ្ហាចំណីអាហារ និងមុខទំនិញណា ដែលហាមឃាត់ និងធ្វើការណែនាំដល់ឈ្មួញដល់អាជីវករ និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីបញ្ហានេះ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដូច្នេះថា ទោះជាយ៉ាងណា មន្ត្រីពាណិជ្ជកម្មមិនមែនផ្តោតតែលើផលិតផលជាក់ស្ដែងនោះទេ ឥឡូវនេះយើងមានសេវាកម្មល្អ មានបច្ចេកទេសថ្មីៗ ដែលទាំងនេះសុទ្ធតែមានសារសំខាន់ខ្លាំង នាទសវត្សរ៍ទី២១នេះ។ សេដ្ឋកិច្ចដែលទទួលបានជោគជ័យមួយចំនួន គឺជាសេដ្ឋកិច្ចដែលបានតភ្ជាប់ខ្សែសង្វាក់តម្លៃពិភពលោក ដែលទទួលបានមកពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ ដូចនេះយើងត្រូវតែធ្វើការសម្របសម្រួល ដើម្បីជ្រៀតចូលទៅក្នុងខ្សែសង្វាក់គ្នា ដោយពិនិត្យឲ្យបានជាក់លាក់ មានលទ្ធផលបំពេញបន្ថែមដល់កម្ពុជា និងមិនផ្ទុយពីតម្រូវការរបស់កម្ពុជាយើង។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានអះអាងថា បច្ចុប្បន្នេះ លោកបានដាក់ផែនការជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ លើបញ្ហាទំនិញ និងចំណីអាហារ។ លោកបានថ្លែងថា បច្ចុប្បន្ននេះមន្ត្រីជំនាញសាខាកាំកុងខេត្តប៉ៃលិន បានធ្វើសកម្មភាពត្រួតពិនិត្យ នីហរ័ណ អារហ័ណ និងបង្ក្រាបការក្លែងក្លាយ ដោយ ១-ការឃ្លាំមើលពិនិត្យតាមទីផ្សារ និងបង្ក្រាបទំនិញក្លែងបន្លំ នៅតាមទីផ្សារ តាមគេហដ្ឋាន តាំងលក់។ ២-ការធ្វើតេស្តបឋម ស្វែងរកវត្តមានគីមី មានសាធាតុផ្សំ ផ្អក អាហារសមុទ្រ ស្រស់ត្រាំទឹក ប្រភេទសាច់ នានានាំចូលពីប្រទេសថៃ ។ ៣-រាល់មុខទំនិញដែលមន្ត្រីយើង ដកហូតបានពីពលរដ្ឋ អាជីវក ឈ្មួញ តាមគេហដ្ឋាន នានាក្នុងខេត្តប៉ៃលិន ហើយបានប្រមូលដុតកម្ទេចចោលផងដែរ ។

ប្រធាមមន្ទីរពាណិជ្ជកម្មខេត្តថ្លែងថា មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រដ្ឋបាលខេត្ត និងក្រុមហ៊ុនសហគ្រាស បានចូលប្រជុំ និងពិភាក្សាជាអន្តរវិស័យ ដោះស្រាយបញ្ហាប្រឈម និងស្នើរសុំក្រសួងពាក់ព័ន្ធ ផ្តល់ភោត្តគាមនម័យ (S P S) ដល់ខេត្តគោលដៅ។ រដ្ឋបាលខេត្តប៉ៃលិន ស្នើសុំក្រសួងជួយសម្របសម្រួលឱ្យមានទីស្នាក់ការ នាំចេញកសិផលខេត្តគោលដៅមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីងាយស្រួលផ្តល់សេវាឲ្យរំកិលខិតជិត ដល់ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករ ឲ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកិច្ចព្រមព្រៀង កម្ពុជា- ថៃ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី