ទិដ្ឋភាពនារីវ័យក្មេងម្នាក់លុតជង្គង់នៅចំពោះមុខមិត្តប្រុស នៅក្បែរចំណត់រថភ្លើងក្រោមដី
Woodland នៃប្រទេសសិង្ហបុរី បានធ្វើអោយមនុស្សជាច្រើនចង់ដឹង។ អ្នកខ្លះប្រើទូរស័ព្ទ
អ្នកខ្លះប្រើកាមេរ៉ាដើម្បីថតយករូបភាពដ៏កម្រនេះ។
នារីម្នាក់កំពុងលុតជង្គង់ដើម្បីសូមទោសសង្សារ
អ្នកដំណើរដែលបានឃើញទិដ្ឋភាពនេះនិយាយថា ៖ នៅពេលនោះ អ្នកដំណើរមិនមានច្រើន
នោះទេ ហើយគូរស្នេហានេះមើលទៅដូចនៅក្មេងណាស់ ប្រមាណជា ១៨ ទៅ ១៩ឆ្នាំ។ នារី
ដែលលុតជង្គង់នោះស្លៀកពាក់ទាន់សម័យ និងដូចជាស៊ីវីល័យ ខណៈដែលមិត្តប្រុសរបស់
នាងទំនងជាមិនចេះនិយាយច្រើន និងមានទុក្ខព្រួយរឿងអ្វីមួយ។
ប៉ុន្ដែមួយរំពេចក្រោយមក បុរសនោះទះកំផ្លៀងនារីជាមិត្តស្រីមួយដៃ"ផាច់!" ហើយគេឃើញ
នារីនោះលុតជង្គង់ចុះ យកដៃឱបថ្ពាល់ និងយំនៅចំពោះមុខបុរសនោះ។ នាងលុតជង្គង់
បែបនេះក្នុងរយៈពេលប្រហែល ៥នាទី។ ដំបូងឡើយ បុរសជាសង្សារដូចជាបាត់ខឹងបន្ដិច
នៅពេលឃើញសង្សាររបស់ខ្លួនលុតជង្គង់ចុះ ប៉ុន្ដែក្រោយមកបុរសនោះចាប់ផ្ដើមដំឡើង
សម្លេងដាក់ និងបានច្រាននាងជាច្រើនដង ខណៈពេលដែលនាងកំពុងយំ។ បន្ទាប់មក នារី
ជាសង្សារបានយកការដូចេញ បំណងជូនដល់បុរសនោះ ប៉ុន្ដែត្រូវបុរសនោះកំទេចចោល។
រូបថតក្នុងរឿងរ៉ាវនេះត្រូវបានក្រុមអ្នកលេងអ៊ីនធើរណែតចែករំលែកជាង ៨០០លើក នៅក្នុង
ទំព័រសង្គម។ មានអ្នកខ្លះរិះគន់បុរសនោះ ចំណែកអ្នកខ្លះទៀតក៏មិនយល់ថា ហេតុអ្វីបានជា
នារីនោះអាចលុតជង្គង់នៅចំពោះមុខមនុស្សដែលបានទះកំផ្លៀងខ្លួនដូច្នេះ។ នារីជនជាតិ
សិង្ហបុរីម្នាក់សរសេរថា "នាងពិតជាល្ងង់មែន! បើជាខ្ញុំវិញ ទាល់តែយូរ ទើបអោយសង្សារ
ធ្វើបាបបែបនេះ កុំថាឡាយលុតជង្គង់"។
បុរសម្នាក់កំពុងលុតជង្គង់នៅមុខអន្ដេវាសិកដ្ឋាន រហូតដល់សន្លប់
បន្ទាប់ពីនារីជាសង្សារសុំបែក
គួររំឮកថា កាលពីឆ្នាំទៅ លើបណ្ដាញសង្គមនៅប្រទេសចិន ក៏ធ្លាប់មានរឿងរ៉ាវបែបនេះកើត
ឡើង ដោយបុរសម្នាក់បានលុតជង្គង់រហូតដល់សន្លប់នៅទីលាននៃអន្ដេវាសិកដ្ឋានមួយនៃ
សាកលវិទ្យាល័យ Fujian ។ បុរសនោះបានធ្លាក់ខ្លួនក្នុងស្ថានភាពលំបាក ដោយមិនហូប
បាយ ហូតទឹកប៉ុន្មានថ្ងៃជាប់ៗគ្នា បន្ទាប់ពីនារីជាសង្សារបានសុំចែកផ្លូវ ក្រោយមកក៏បាន
លុតជង្គង់រហូតដល់សន្លប់ ចុងក្រោយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់៕
ដោយ ៖ សូរីយ៉ា
ប្រភប ៖ Zing