ភ្នំពេញៈ បន្ទាប់ពី សុខ ពិសី បានបង្ហាញពន្លឺ ដោយបើកចំហរថា នាង កំពុងតែសម្លឹងរកមើល
ទីតាំងបើកហាងកែសម្ផស្ស ដោយត្រៀមចាយទុន កន្លះលានដុល្លារ ជាជំនួញដំបូងរបស់នាង
ពុំធ្លាប់មានទេ ចាប់តាំងពី សុខ ពិសី បានទៅលួចរៀនជំនាញនេះ ទាំងមិនប្រក្រតី នៅប្រទេស
សឹង្ហបុរី កាលពីពាក់កណ្ដាល ឆ្នាំ២០១២រួចមក។ ប៉ុន្តែជំនួញជះលុយដ៏ ច្រើនសន្ធឹកសន្ធាប់នេះ
មិនទាន់ទាំងលេច ចេញជារូបរាងផង សុខ ពិសី ក៏ចេញមុខប្រកាសថា ខ្លាចរអាមិនទាន់ ហ៊ាន
ប្រថុយ បើកជំនួញពេលនេះទេ ខ្លាចឡុងចុង ខាតទាំងចុងខាតទាំងដើម ។

កាលពីពេលថ្មីៗនេះ ស្រីស្រស់ច្រមុះស្រួច កញ្ញា សុខ ពិសី ធ្លាប់បានប្រកាសក្តែងៗថា នាង
និងគ្រួសារកំពុងតែមាន គម្រោងចង់រៀបចំបើក ហាងកែសម្ផស្សជាលក្ខណៈ ទ្រង់ទ្រាយធំមួយ
នៅម្តុំផ្សារថ្មី ក្នុងរាជធានីភ្នំពេញ ដោយនាងសម្អាងថា មាន ជំនាញក្នុង ការថែរក្សាសម្រស់ ពី
ក្រៅប្រទេសមកហើយ ។ ម្យ៉ាងវិញទៀតនាង ក៏មានបំណងចង់ មានមុខរបររក ស៊ីផ្ទាល់ខ្លួនមួយ
សម្រាប់ចិញ្ចឹមជីវិត ទៅថ្ងៃក្រោយ។

ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា
សុខ ពិសី បានប្រាប់ឲ្យដឹងថា សម្រាប់គម្រោង ដែលនាងចង់បើកនោះ ប្រហែលជាត្រូវផ្អាកមួយ
រយៈពេលសិន មិនទាន់ ចាប់ផ្តើមដំណើរការទេ ព្រោះថាពេលនេះ នាងកំពុងតែជាប់ដៃជាមួយ
ការងារសិល្បៈ គ្មានពេលទំនេរនោះទេ ។ បើសិនជានាងបើកហាងនេះ ក៏គ្មាន អ្នកចាំមើលការ
ខុសត្រូវដែរ ព្រោះថាគ្រួសាររបស់ នាងសុទ្ធតែមនុស្សប្រុស និងពុំមានជំនាញផ្នែកនេះ ។ ដូច្នេះ
ហើយ បើនាងបើក ត្រូវទាមទារឲ្យមាន ពេលគ្រប់គ្រងគ្រប់គ្រាន់ តែបើបើកហើយគ្មាន ពេលទេ
កុំបើកល្អជាងកុំឲ្យ បិទទ្វារជាលើកទី២ ។

តារាចម្រៀង និងជាតួឯកស្រីក្នុងរឿង “ព្រាយក្បាលប្រាំបី” សុខ ពិសី បាន ប្រាប់ទៀតថា "ដំបូង
ឡើយ ខ្ញុំមានបំណងចង់ បើកមុខជំនួញមែន តែដោយសារគិត ចុះគិតឡើងទៅ.. ខ្ញុំគិតថាគ្មាន
ពេលគ្រប់គ្រាន់ ខ្ញុំក៏សម្រេចចិត្ត ផ្អាកគម្រោងនេះ បណ្តោះអាសន្នសិន ។ ម្យ៉ាងវិញទៀតកន្លង
មកខ្ញុំ ធ្លាប់មាន បទពិសោធន៍បិទហាង លក់សំលៀកបំពាក់ម្តងហើយ ដោយ សារតែខ្ញុំមាន ការ
ធ្វេសប្រហែស មិនគិតមិនគូរ។ ពេលនេះខ្ញុំមិនចង់ បើកមុខរបរថ្មី ដោយមិនមាន ពេលគ្រប់គ្រាន់
ទេ ខ្លាចដើរតាមគន្លងចាស់ ខ្ញុំមិនហ៊ានប្រថុយទេ ខ្លាចឡុងចុង និងមិនចង់មាន វិប្បដិសារីទៀត
ទេ" ។

តារាចម្រៀងស្រីស្អាតរូបស្រស់ សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការពន្យារពេល
មិនទាន់បើកហាងនេះ មិនមែនមកពី នាងខ្វះទុននោះទេ ព្រោះថាជូនកាលនាង និយាយបែប
នេះ ប្រហែលជាធ្វើឲ្យ ទស្សនិកជនមួយចំនួន គិតថានាងមិនមានទុន ឬក៏ថា នាងអួតហួសក្បួន ។
តែ សុខ ពិសី ចង់បញ្ជាក់ថា “សម្រាប់ជីវិតខ្ញុំ និងគ្រួសារ អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការ
បោះទុនរកស៊ី មិនចាំបាច់ទទួល ការឧបត្ថម្ភពីខាងណាទេ ហើយក៏មិនចង់ឲ្យ មានពាក្យចចាម
អារ៉ាម បោកបក់មកលើខ្ញុំ ម្តងជាពីរដងនោះដែរ"៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល