ព័ត៌មានអន្តរជាតិ ៖ សភាសហរដ្ឋអាមេរិក បានសម្រេចអនុម័ត ផែនការ របស់លោក បារ៉ាក់ អូបាម៉ា ក្នុង ការបង្វឹក និង ផ្តល់ជាអាវុធយុទ្ធភ័ណ្ឌ ដល់ក្រុមមិនជ្រុលនិយម ស៊ីរី ក្នុងការតប ត នឹងប្រឆាំងក្រុមសកម្ម ដ៏សកម្មនៅក្នុងប្រទេស នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

ការបោះឆ្នោត អនុម័តមានការគាំទ្រ ដោយសម្លេងភាគច្រើន ពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកគ្រប់ គ្រងសភាព ហើយត្រូវបានគេរំពឹងទុកថា នឹងត្រូវសម្រេចយល់ព្រម ដោយមានការ អនុម័ តជាផ្លូវការ ពី ព្រឹទ្ធសភា ។ ការគាំទ្រក្នុងបរិបទមួយនេះ ត្រូវបានគេមើលអោយឃើញថា អាចកើតឡើងទៅបាន បន្ទាប់ ពីលោក បារ៉ាក់ អូបាម៉ា បញ្ជាក់ម្តងហើយម្តងទៀត អោយដឹងថា លោកមិន មាន ការតាំងចិត្ត ដោយប្រើ ទ័ពអាមេរិក ក្នុងប្រតិបត្តិការវាយប្រហារ លើដីនៅក្នុងប្រទេស អ៊ីរ៉ាក់នោះទេ ។

ក៏ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍ អះអាងអោយដឹងថា ចាប់តាំងពីពាក់កណ្តាល ខែ សីហា អាមេរិក បាន បើកការវាយប្រហារ តាមអាកាស ដល់ទៅ ១៧៤ លើក ប្រឆាំងទៅនឹងក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ។ គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ជីហាត មួយនេះ បាន ធ្វើការគ្រប់ គ្រង បណ្តាទីតាំងធំ នៅក្នុងប្រទេស ស៊ីរី និង នៅភាគខាងជើង ប្រទេស អ៊ីរ៉ាក់ ក្រោយពីធ្វើការវាយលុក ទន្ទ្រានយកបាន ។

អ្វីដែលជាការវាយប្រហារចុងក្រោយ បំផុត តាមរយៈការវាយប្រហារ តាមអាកាស ពីសហរដ្ឋអាមេរិកត្រូវ បានគេមើលអោយឃើញថា អាមេរិក បើកការវាយប្រហារ កាលពីថ្ងៃអង្គារ និង ថ្ងៃពុធ ម្សិលមិញ ដោយ នៅក្នុងនោះ កងកម្លាំងទ័ព អាមេរិក បានកំទេច រថយន្តចម្បាំង របស់ក្រុម IS បានដល់ ទៅ ២ គ្រឿងនៅ ឯភាគខាងជើង ឆៀង ខាងលិច Irbil និងមូលដ្ឋានទ័ព មួយចំនួនផ្សេងទៀត នៅជិតក្រុង បាដាដ ។

គួររំឭកថា ផែនការថ្មី របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា គឺស្រដៀងទៅនឹងការ វាយប្រហារ នៅក្នុងប្រទេស ស៊ីរី ខណៈមានការកោះហៅ បណ្តាប្រទេសជាង ៤០ អោយរួបរួមគ្នា ជាក្រុម កម្លាំងចម្រុះ ធ្វើការវាយប្រហារ ប្រឆាំងទៅនឹង ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុល និយម ដ៏មានឥទ្ធិពលមួយ នេះ ៕

- អាន ៖ អូបាម៉ា ៖ Ebola ជាជម្ងឺអាសន្នរោគ គម្រាមគំហែង ខ្លាំង ដល់សុខាមាលភាព ពិភពលោក

- អាន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក និយាយថាទេ ចំពោះ អ៊ីរ៉ង់ ក្នុងការចូលដៃ វាយកម្ទេច IS

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី