ភ្នំពេញ ៖ របាំងថ្ម ជាច្រើនកង់ ត្រូវបាន អាជ្ញាធរខណ្ឌច្បារអំពៅ យកទៅបិទលើ កំណាត់ផ្លូវជាតិលេខ១ កាត់តាម ផ្លូវលេខ ៣៦៧ ពោលចុះ ស្ពានព្រះមុនីវង្សថ្មី ដាក់ឃាំង បិទចរាចរណ៍មិនឱ្យឆ្លងកាត់ ពោលអ្នកដំណើរ អាចបត់កាត់ តាមផ្លូវលេខ៣៦៣វិញ ចាប់ពីពេលនេះតទៅ ។

មូលហេតុដែលអាជ្ញាធរខណ្ឌច្បារអំពៅ ដាក់រាំងរបាំងថ្ម នៅចំណុចចេញពីផ្លូវលេខ៣៦៧ ឆ្ពោះមកទ្រូងផ្លូវម្ខាងទៀត នៃផ្លូវជាតិលេខ១ គឺដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរ ដែលតែងតែកើតមានឡើងនៅទីនោះ ភាគច្រើន បង្កដោយរថយន្ដដឹកខ្សាច់ រថយន្ដដឹកដី និងដឹកទំនិញធ្ងន់ៗ ដែលចុះពីលើស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅតាម ផ្លូវជាតិលេខ១នោះ ។

អភិបាលខណ្ឌច្បារអំពៅ លោកអ៊ាង ស៊ីផាន បានថ្លែងថា ដោយមើលឃើញពី គ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់នៅ ចំណុចជិត ស្ពានព្រះមុនីវង្សថ្មី បណ្ដាលឱ្យស្លាប់និងរបួស អ្នកដំណើរមកនោះ លោកបានស្នើទៅសាលា រាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍បិទ កំណាត់ផ្លូវមួយនេះ មិនឱ្យឆ្លងកាត់តទៅទៀតឡើយ ។

អភិបាលខណ្ឌច្បារអំពៅ បានពន្យល់ថា ត្រង់ចំណុចផ្លូវលេខ៣៦៧កន្លងទៅ មានការ កកស្ទះដោយសារប្រជាពលរដ្ឋ ធ្វើដំណើរឆ្លង កាត់ទីនេះ ដូច្នេះបើក្នុងករណីមានរថយន្ដធុនធ្ងន់ ដាច់ហ្វ្រាំង ដែលបើកចុះពីស្ពានព្រះមុនីវង្សថ្មី នោះ ពិតជាបង្កឱ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយនិងមនុស្សជាច្រើននិងរងរបួស ដោយសារការប្រមូលផ្ដុំគ្នា ។

លោកបន្ដថា បើសិនអាជ្ញាធរបិទកំណាត់ ផ្លូវនេះ ហើយឱ្យប្រជាពលរដ្ឋបត់នៅចំណុច ផ្លូវលេខ៣៦៣វិញនោះ បើទោះបីមានករណី គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដធុនធ្ងន់ អាចបញ្ជ្រៀសការគ្រោះថ្នាក់បានច្រើន។

លោកអ៊ាង ស៊ីផាន ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសសំដៅទៅលើអ្នកបើករថយន្ដដឹកដី ដឹកខ្សាច់ និងដឹកទំនិញធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរចុះពីលើស្ពាន ពីព្រោះពេលរថយន្ដ ដាច់ហ្វ្រាំងច្បាស់រអិលទៅខាងមុខ ដែលប្រមូលផ្ដុំដោយអ្នកធ្វើដំណើរយ៉ាងច្រើននោះ ។

ដោយឡែកអ្នកដំណើរមួយចំនួន ក៏បានស្នើទៅអាជ្ញាធរ ពិនិត្យមើលចន្លោះផ្លូវ ដែលចុះពីលើស្ពានព្រះមុនីវង្សថ្មី ដែលបត់ ឡើងទៅស្ពានព្រះមុនីវង្ស ពេលខ្លះអ្នកធ្វើ ដំណើរបានបត់បង្ហួសនិងបន្ដទៅតំបន់ច្បារអំពៅ ឬ ចូលផ្សារ ច្បារអំពៅ ដោយមិនគោរព ស្លាកសញ្ញាហាមឃាត់នៅទីនោះ ដែលពេលខ្លះ នាំឱ្យមានការកកស្ទះផងដែរ ។

អ្នកធ្វើដំណើរឆ្លងកាត់ទីនោះបាននិយាយថា ស្លាកសញ្ញាហាមឃាត់ ដែលដាក់ អ្នកដំណើរខ្លះមើលមិនឃើញ ដូច្នេះគួររកដំណោះស្រាយ ឬទប់ស្កាត់ការបត់ ចូលតាមផ្លូវនេះ ឆ្ពោះទៅ តំបន់ច្បារអំពៅទាំងខុសច្បាប់នោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល