កាលពីសប្តាហ៍មុខ យើងបានលេចឮព័ត៌មានមួយ ស្តីពីរឿងដែល LG នឹងធ្វើការរំលឹកដល់ម៉ូដែលស្មាត ហ្វូនស៊េរីខ្ពស់ជាង G4 មួយម៉ូដែលទៀត ជាមួយនឹងឈ្មោះហៅថា G4 Pro ដែលស្មាតហ្វូនននេះ នឹងប្រើ ប្រាស់សំបកធ្វើពីលោហធាតុ ជំនួស ឲ្យសំបកធ្វើពីជ័រ ឬស្បែកដូចបច្ចុប្បន្ននេះ។

អាន៖ BlackBerry Venice ប្រើ Android នឹងបង្ហាញខ្លួន នៅខែវិច្ឆិកា ជាមួយលក្ខណៈសម្បត្តិ មិនអន់នោះទេ

LG G4 Pro នឹងប្រើសំបកលោហធាតុ ជំនួសឲ្យសំបកធ្វើពីជ័រ និងស្បែក ដូចមាននៅលើ G4

ពេលនេះ មានព័ត៌មានមួយផ្សេងទៀតនៅលើ Weibo បានឲ្យដឹងថា LG G4 Pro នឹងប្រើប្រាស់ chip SnapDragon 820 (មិនទាន់ដាក់បង្ហាញនៅឡើយ) បំពាក់ RAM ឡើងដល់ 4GB ហើយនឹងមានអេក្រង់ធំ 5.8" 1440x2560 pixel ជំនួសឲ្យ 5.5" ដូចសព្វថ្ងៃ។ ក្រៅពីនេះ កាមេរ៉ាក្រោយរបស់ស្មាតហ្វូន ក៏ត្រូវបាន ដំឡើងដល់ 27 MP និងកាមេរ៉ាមុខ 8 PM។

ចំណែកពេលវេលានៃការបង្ហាញខ្លួនរបស់ស្មាតហ្វូន G4 Pro នេះ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅចុងឆ្នាំនេះ (ប្រហែលជានៅក្នុងខែ តុលា) ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នា៕

អាន៖ Samsung ចុះឈ្មោះយកប៉ាតង់ ស្លាកយីហោ Galaxy S6 Note
អាន៖ LG ចុះហត្ថលេខា លើកិច្ចសន្យា ប្រើប្រាស់ប៉ាតង់របស់ Nokia

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Tinhte