ថ្មីៗនេះ Robin Van Persie បានផ្តល់បទ សំភាសន៍មួយ ទៅកាន់សារព័ត៌មាន ស្តីពីមន្ទិល សង្ស័យរបស់ ទស្សនិកជន និងអនាគត របស់គាត់នៅ ទឹកដី Old Trafford របស់ Manchester United ជាមួយនិង អ្នកដឹកនាំថ្មី David Moyes ។

Van Persie បានធ្វើអោយ ក្របខណ្ឌ English Premier League កក្រើកយ៉ាងខ្លាំង កាលពីរដូវ កាលមុន ដែលជារដូវកាល ទីមួយរបស់ Van Persie បន្ទាប់ពី ផ្ទេរចេញពី Arsenal ក្នុងតំលៃ ២៤ លានផោន ក្រោមការដឹកនាំ របស់លោក Sir Alex Ferguson ។ ប៉ុន្តែបន្ទាប់ពី Sir Alex បានចូល និវត្តន៍ ហើយជំនួសដោយ លោក David Moyes វិញនោះ ទំរង់លេង របស់ Van Persie ធ្លាក់ចុះ ហើយបន្តដោយ របួសទៀត ។ វាបានធ្វើអោយ ទស្សនិកជន ជាច្រើន ប៉ាន់ស្មានថា Van Persie ទំនងកំពុង តែមិនសប្បាយចិត្ត ជាមួយនិងក្រុម ហើយក៏ត្រៀម ផ្ទេរចេញទៅ ក្រុមផ្សេង ផងដែរ បន្ទាប់ពីរដូវកាលនេះ ។ Van Persie បានបញ្ចប់ រាល់មន្ទិលសង្ស័យថា កុងត្រារបស់គាត់ នៅមានសុពលភាព រហូតដល់ ២ ឆ្នាំទៀត ឯណោះដូចនេះ គាត់មិនចង់ ចាកចេញទេ ម្យ៉ាងវិញ ទៀត ប្រហែលជា អាចចុះកុងត្រា បន្ថែមដូច Rooney ហើយក៏ប្រហែលជាអាច បញ្ចប់អាជីព បាល់ទាត់ នៅក្នុងក្រុម Manchester United ផងដែរ ។ បើនិយាយពី ទំនាក់ទំនង រវាងគាត់និង David Moyes វិញនោះ គឺគ្មានបញ្ហាអី្វទេ ។ គាត់នឹង David Moyes សុទ្ធតែចង់ អោយក្រុម លេង បានល្អ ជាងមុន ដូចដែលទស្សនិកជន និងកីឡាករផ្សេង ចង់បានដូចគ្នា ដូចនេះហើយក្រុម កំពុងតែខិតខំ ប្រឹងប្រែង ធ្វើយ៉ាងណា អោយក្រុមខ្លាំង ដូចមុន ។

នៅថ្ងៃអាទិត្យ ខាងមុខនេះ Manchester United និង Liverpool នឹងត្រូវប៉ះគ្នា ក្នុង Premier League ហើយ Manchester United បាននឹង កំពុងហ្វឹកហាត់ យ៉ាងសប្បាយរីករាយ និងជឿជាក់ថា ពួក គេនឹងធ្វើបានល្អទប់ទុល ជាមួយនិងក្រុម Liverpool ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail