ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា រហូតមកទល់នឹងព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ កម្ពុជា នៅតែពុំមានវត្ដមាន នៃជំងឺអេបូទ្បា នៅទ្បើយនោះទេ បើទោះបីជា ប្រទេសដទៃទៀត ដូចជាប្រទេស អូស្រ្ដាលី និង អ៊ីតាលី កំពុងតែស្ថិតក្នុងករណីសង្ស័យក៏ដោយនោះ ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹក ថ្ងៃ សុក្រ ទី ១២ ខែកញ្ញា ឆ្នាំ២០១៤ នេះ ឲ្យដឹងថា ប្រទេសអូស្ដ្រាលី កំពុងស្ថិតក្នុងករណី សង្ស័យនៅទ្បើយទេនៃការឆ្លងជំងឺអេបូទ្បា ខណៈដែលអ្នកជំងឺបានធ្វើដំណើរ ទៅប្រទេសកុងហ្គោ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ដថា« អ្នកជំងឺនៅពេលនេះកំពុង តែពិនិត្យព្យាបាលនៅមន្ទីរពេទ្យ និងកំពុងរង់ចាំ លទ្ធផលនៃការពិសោធន៍របស់មន្ទីរពិសោធន៍»។

លោកវេជ្ជបណ្ឌិត បន្ដទៀតថា ចំណែកឯប្រទេស អ៊ីតាលី វិញ ក៏ត្រូវបានគេរក ឃើញករណីសង្ស័យនៃការឆ្លង ជំងឺអេបូទ្បាដែរ ខណៈអ្នកជំងឺនេះបានធ្វើដំណើរ ទៅប្រទេស នីហ្សេរីយ៉ា កាលពីសីហាកន្លងទៅ ដើម្បីទៅសួរសុខទុក្ខបងប្អូន នៅទីនោះ។តែក្រោយពីធ្វើតេស្ដ នៅមន្ទីរពិសោធន៍រួចមក រកឃើញថា អ្នកជំងឺពុំមានមេរោគអេបូទ្បាទេ។

លោក វេជ្ជបណ្ឌិត បាបបន្ដថា «ក្រសួងសុខាភិបាល នឹងខំប្រឹងប្រែង បន្ដតាមដាននូវស្ថានភាពនៃជំងឺអេបូទ្បានេះ យ៉ាងយកចិត្ដទុក្ខដាក់ជាទីបំផុត និងបន្ដពង្រឹងនូវប្រព័ន្ធតាមដានជាប់ជានិច្ច»។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អ្នកស្លាប់ដោយជំងឺអេបូទ្បានេះសរុប ២.០៩៧នាក់ ស្លាប់ និង៣.៩៤៤នាក់ ឆ្លងជំងឺអេបូទ្បានេះ ។ជំងឺនេះ ជាជំងឺគ្រុនឈាមនៅ អាហ្វិ្រកខាងលិច ជាជំងឺមួយប្រភេទ ដែលកើតនៅលើ មនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹងជាដើម។ ជំងឺនេះ ចាប់ផ្តើមរាតត្បាតដំបូង នៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គោ និងតំបន់ដាច់ស្រយាល ក្នុង ប្រទេសស៊ូដង់។ ជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ក្នុងព្រៃកា្រស ដែលផ្ទុកវីរុសអេបូទ្បានេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល