ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីភ្នាក់ងា រសារព័ត៌មានរដ្ឋ នៃប្រទេស ស្រីលង្កា ភ្នាក់ងារសារព័ត៌មាន Lankapuvath រួចមក ទំព័រ ស៊ីអិនអិន បាន ចេញផ្សាយអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៨ នាក់ បានស្លាប់ បាត់បង់ ជីវិត ខ ណៈ រាប់រយនាក់ផ្សេងទៀត អាចនឹង ជាប់ក្រោមគំនរដី បន្ទាប់ពីមានគ្រោះថ្នាក់ ធម្មជាតិ បំ នាក់ដី ហែកជាចម្រៀក នៅតាមភូមិនៃប្រទេស ស្រីលង្កា កាលពីថ្ងៃពុធ ម្សិលមិញនេះ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា គ្រោះថ្នាក់ធម្មជាតិ មួយនេះ បានកើតឡើង កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ នៅឯភាគខាងត្បូង ចំនុចកណ្តាល នៃស្រុក Badulla ដោយនៅក្នុងនោះ មិនត្រឹមតែ បានបណ្តាលអោយមានមនុស្សរងរបួស ឬក៏ស្លាប់តែប៉ុណ្ណោះទេ តែក៏បានបណ្តាលអោយផ្ទះប្រមាណ ជាង ១៤០ ខ្នង រងនូវការខូចខាត នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីលោក Pradeep Ko - dippili អ្នកនាំពាក្យមកពី មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេស ស្រីលង្កា ។

ភ្នាក់ងារ សារ ព័ត៌មាន Lankapuvath អោយដឹងថា មនុស្សនៅបន្តបាត់ខ្លួនមានចន្លោះពី ៣០០ ទៅ ៥០០ នាក់ ។ ប្រភពដដែលមាន ការ គូសបញ្ជាក់បន្ថែម បន្ទាប់ពីបានដកស្រង់ សម្តីប្រធានភ្នាក់ងារ សារព័ត៌មាន លោក Mahinda Amaraweera អោយដឹងថា ប្រតិបត្តិការចុះជួយសង្គ្រោះភ្លាមៗ ត្រូវបាន ចេញបទអន្តរាគមន៍មួយរំពេច ក្រោយ វិនាទីនៃការកើតហេតុ ក៏ប៉ុន្តែ ក្នុងរយៈពេលដ៏ខ្លី ត្រូវផ្អាកទៅ វិញដោយសារតែ អាកាសធាតុមិនអំណោយផល ក្នុងនោះ ប្រតិបត្តិការចុះជួយសង្គ្រោះ មានកម្លាំងជា រួមដូចជា ៖ មន្រ្តីប៉ូលីស យោធា និង មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ជាដើម ៕

<object width="499" height="428" data="http://www.youtube.com/v/SmvdOLjD8AY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SmvdOLjD8AY&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន