CamNews

លទ្ធផលស្មើគ្នារវាង ពេជ្រ សីហា និងកីឡាករថៃយប់មិញ រងការរិះគន់ ពីទស្សនិកជន (វីដេអូ)

ភ្នំពេញ៖ សម្រាប់កម្មវិធី ប្រដាល់អន្ដរជាតិ មិត្តភាព កម្ពុជា-ថៃ នៅលើសង្វៀន បាយ័នស្ទឹង កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥នេះ បានទទួលរងនូវការ រិះគន់យ៉ាងខ្លាំង ពីសំណាក់ ទស្សនិកជន បន្ទាប់ ពីចៅក្រម កាត់សេចក្ដី បានសម្រេច ផ្ដល់ពិន្ទុឲ្យអ្នកលេង ជើងខ្លាំងកម្ពុជា ពេជ្រ សីហា ស្មើជាមួយនឹងអ្នកលេងឆ្លងដែន មកពីប្រទេសថៃ គឺកីឡាករ Lukchapachai ។

យុវជនម្នាក់ឈ្មោះ រដ្ឋា ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់ និងគាំទ្ររាល់កម្មវិធី ប្រកួតរបស់ស្ថានីយ ទូរទស្សន៍បាយ័ន បានថ្លែងប្រាប់គេហទំព័រ LookingTODAY ថាខ្លួន (រដ្ឋា) មិនយល់ស្រប ជាមួយនឹងលទ្ធផល ដែលឲ្យសិស្ស គុនក្លឹបក្រសួង ការពារជាតិកីឡាករ ពេជ្រ សីហា ស្មើពិន្ទុជាមួយនឹងកីឡាករ Lukchapachai របស់ថៃឡើយ ព្រោះក្នុងការប្រកួត សីហា មានប្រៀបជាងដាក់តែម្ដង ។

រដ្ឋា បានបញ្ជាក់ថា “បង! ខ្ញុំបានមើលការប្រកួត បើតាមការទស្សនារបស់ខ្ញុំ ទឹកទី២ និងទឹកទី៣ សីហា មានប្រៀបជាង កីឡាករថៃឆ្ងាយណាស់ ប៉ុន្ដែបើទឹកទី១ ទឹកទី៤ និងទឹកទី៥ ខ្ញុំមិនថាទេ ព្រោះការប្រកួត ប្រហាក់ប្រហែលគ្នា ។ ក្នុងការប្រកួតខ្ញុំឃើញ សីហា ប្រើកែងបុកផ្ទៃមុខកីឡាករ Lukchapachai ថៃច្រើនណាស់ ឯកីឡាករថៃវិញ បានប្រើកណ្ដាប់ដៃវាយចំរបាំងឃុំរបស់ សីហា ឬប្រើជង្គង់បានមួយៗប៉ុណ្ណោះ ដូច្នេះការផ្ដល់ពិន្ទុ ឲ្យស្មើគ្នានោះ ខ្ញុំមិនយល់សោះ ឬមានបញ្ហាអ្វី ? បើតាមខ្ញុំគេ ខ្ញុំថា ពេជ្រ សីហា គឺជាអ្នកឈ្នះ ទោះបីមិនឈ្នះដាច់ ក៏ឈ្នះពិន្ទុ ប្រផិតប្រផើយដែរ មិនគួរណាឲ្យស្មើគ្នានោះទេ” ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការ អះអាងរបស់យុវជន រដ្ឋា ដែលជាអ្នកគាំទ្រវិស័យ កីឡាជាតិមួយរូបប៉ុណ្ណោះ ។ ដូច្នេះបើចង់ជ្រាបច្បាស់ សូមទស្សនិកជន ចូលរួមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ដើម្បីបានដឹងថា តើយុវជន រដ្ឋា និយាយនោះ គឺជាការពិត ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានោះ កីឡាករជើងខ្លាំងវ័យក្មេង របស់កម្ពុជា អ៊ុំ ចំរើន សិស្សគុនក្លឹបតាឡីដំរីមានរិទ្ធ ក៏បានបំបាក់កីឡាករថៃ មួយរូបទៀត ឈ្មោះថា Kolab ឲ្យបោះបង់ការ ប្រកួតក្នុងទឹកទី ៤ផងដែរ ដែលធ្វើឲ្យអ្នកទស្សនា ហោកញ្រ្ជាវ ពេញសង្វៀន ប្រដាល់តែម្ដង ៕

<object width="500" height="350" data="http://www.youtube.com/v/ll1dosaOfqI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ll1dosaOfqI&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល