ស្មាតហ្វូន iPhone "តំលៃថោក" ត្រូវបានលេចចេញជាមួយនឹងពណ៌ស្រស់ស្អាតជាច្រើនពណ៌
ផ្សេងគ្នា។ ការដែល Apple នឹងបង្ហាញផលិតផលនេះ នៅពេលអនាគត គឺវាជារឿងពិតប្រាកដ
ហើយ។ ប៉ុន្តែជាក់ស្តែង កំរិតតំលៃលក់របស់ iPhone តំលៃថោកនេះ មានតំលៃប៉ុន្មានទៅ?

Sonny Dickson (អ្នកដែលធ្លាប់បង្ហោះឧបករណ៍គ្រឿងផ្សំជាច្រើនរបស់ iPhone) កាលពីថ្ងៃម្សិល
មិញនេះ បានបង្ហោះនូវសារមួយលើ Twitter ដែលបានឲ្យដឹងពីតំលៃរបស់ iPhone តំលៃថោក។
តាមប្រភពនេះ គំរូ iPhone តំលៃថោក 16GB នឹងមានតំលៃ 349 USD, គំរូ 32GB នឹងមានតំលៃ
449 USD និងគំរូ 64GB មានតំលៃ 549 USD។

កំរិតតំលៃខាងលើ បច្ចុប្បន្នមានតំលៃទាបជាង 300 USD បើប្រៀបជាមួយ iPhone 5។ លទ្ធភាព
ច្រើន iPhone តំលៃថោក នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែ កញ្ញា ឆ្នាំនេះ៕

ដោយ៖ សិលា
ប្រភព៖ VReview