ភ្នំពេញ ៖ ចោរឆក់កាបូប ចំនួន២នាក់ ក្នុងនោះម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យា ល័យ ឥន្ទ្រទេវី
ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ដេញតាមពីក្រោយ ហើយឈានទៅដល់ការចាប់ខ្លួន
ក្រោយពីទទួល សេចក្ដីរាយការណ៍ថា ពួកគេទាំង២នាក់នេះ បានធ្វើសកម្មភាពឆក់កាបូបពីនារី
រងគ្រោះម្នាក់ ដែលសមត្ថកិច្ចប្រាប់ថា ជានិស្សិតនៅ សកលវិទ្យាល័យអន្ដរជាតិ (IU) ខណៈ
ដែល នារីរងគ្រោះរូបនេះ កំពុងជិះម៉ូតូតែម្នាក់ ឯងនៅតាមដងផ្លូវ ។

សកម្មភាពឆក់កាបូប ដែលបង្កឡើង ដោយសិស្សវិទ្យាល័យឥន្ទ្រទេវី និង បក្ខពួក ដែលមានមុខ
របរ មិនពិតប្រាកដខាងលើនេះ បានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨
និង៣០នាទីព្រឹក ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវ៣១៧ កែងផ្លូវលេខ
៥៩៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ប៉ុន្ដែ ក្រោយពី ធ្វើសកម្មភាពឆក់មួយសន្ទុះធំក្រោយ
មក កម្លាំងសមត្ថកិច្ច បានចាប់ជនសង្ស័យទាំង ២នាក់នេះ នៅម្ដុំត្រឡោកបែក ខណ្ឌទួលគោក
ព្រមទាំងរឹបអូស១គ្រឿង ដែលពួក វាជិះធ្វើសកម្មភាពឆក់ និងកាបូបដៃរបស់ នាងរងគ្រោះ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ខណៈដែល នារីរងគ្រោះ
កំពុងជិះម៉ូតូម្នាក់ឯងក្នុងទិស ដៅពីជើងទៅត្បូងស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខជន
សង្ស័យទាំង២នាក់ ជិះ ម៉ូតូ១គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខ
ភ្នំពេញ 1BU-1294 រួចហើយ ជនសង្ស័យដែលអង្គុយពី ក្រោយ បានធ្វើសកម្មភាពឆក់កាបូបពី
នារី រងគ្រោះបានសម្រេចតែម្ដង ។

សាក្សីបានបន្ដទៀតថា ភ្លាមៗនោះនារី រងគ្រោះបានស្រែកឆោឡោ បង្កឱ្យមានការ ភ្ញាក់ផ្អើល
គាប់ជួននឹងកម្លាំងសមត្ថកិច្ច ដែលកំពុងចុះល្បាតនៅក្បែរនោះ បានដេញ តាមជនសង្ស័យ
ទាំង២នាក់ ហើយឈាន ទៅដល់ការឃាត់ខ្លួន នៅម្ដុំត្រឡោកបែក។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល បឹងកក់ទី២ ខណ្ឌទួលគោក បានឱ្យដឹង ថា ជន
សង្ស័យទី១ ឈ្មោះ ទេព ថុងណា អាយុ ១៧ឆ្នាំ ថ្នាក់ទី១២ នៅវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះ
លេខ ៦៧ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក និងទី២ឈ្មោះ អ៊ឹម ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ
ស្នាក់នៅម្ដុំវត្ដ នាគវ័ន្ដ មុខរបរ មិនពិតប្រាកដ ។

ដោយ ឡែកនារីរងគ្រោះមឿន ម៉ាល័យ អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យ
អន្ដរជាតិ ។
មន្ដ្រីនគរបាលបឹងកក់ទី២ បានបន្ដទៀត ថា ក្រោយពីការចាប់ខ្លួនពួកគេកម្លាំងសមត្ថ កិច្ចបាន
រឹបអូសម៉ូតូ និងកាបូបរបស់នាងរង គ្រោះ ដោយមានលុយ និង ទូរស័ព្ទនៅក្នុង នោះ ហើយ
ប្រគល់ឱ្យនារីរងគ្រោះវិញ ។

សម្រាប់ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នស្ថិត ក្រោមការសាកសួររបស់សមត្ថកិច្ចដើម្បីកសាង
សំណុំរឿង បញ្ជូនទៅតុលាការចាត់ ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល