កណ្តាលៈ សពបុរសម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ អណ្ដែតទឹកទន្លេ បាសាក់ កាលពីវេលា ម៉ោង១ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅខាងក្រោយ សាលារៀនសាមគ្គី ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ដោយដៃខាងឆ្វេង របស់សព មានខ្នោះទៀតផង ត្រូវបានកម្លាំងសមត្ថកិច្ច កំណត់អត្តសញ្ញាណ ហើយ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជា រតនះ ហៅ ហៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងច្នៃត្បួងពេជ្រ ជាកូនកំព្រាឪពុកម្ដាយ ស្លាប់អស់អត់មានបងប្អូន សាច់ញាតិ រស់នៅជាមួយម្ដាយមីង មានទីលំនៅ ផ្ទះលេខ៣៤ ផ្លូវលេខ២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពបានបន្តថា ជនរងគ្រោះ បានចេញបាត់ពីផ្ទះ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ បានផ្តាច់ការទាក់ទង តាមទូរស័ព្ទនៅពេលល្ងាច។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្ដាយមីងនិងក្រុមគ្រួសារ បានធ្វើការទំនាក់ទំនង តាមទូរស័ព្ទមិនចូល ហើយបានរង់ចាំតែពុំឃើញត្រឡប់មកផ្ទះវិញទេ រហូតដល់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា ម៉ោង៥ល្ងាច ទើបបើកមើលព័ត៌មាន ឃើញមានសពអណ្ដែតទឹក នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា សម្ភារៈដែលនៅ ជាប់ខ្លួន ជនរងគ្រោះ ក្រោយបាត់ខ្លួនរួមមាន ៖ ១-ម៉ូតូហុងដា គុប ពណ៌កាម៉ៃ តម្លៃ២៨០០ដុល្លារ ២-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង មួយម៉ាក iphone6 ពណ៌ខ្មៅ មួយទៀត ម៉ាក iPhone 4 ពណ៌ស ៣-ចិញ្ចៀនត្រា រូបនាគដាំត្បូងពេជ្រ ០១វង់។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ កាលពីវេលាម៉ោង១ រសៀល សពបុរសម្នាក់ ត្រូវបានប្រជា ពលរដ្ឋ ប្រទះឃើញស្លាប់អណ្ដែតទឹកទន្លេ បាសាក់ ស្ថិតនៅខាងក្រោយ សាលារៀនសាមគ្គី ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ដោយដៃខាងឆ្វេង របស់សព មានខ្នោះទៀតផង៕

អាន៖ ប្រទះឃើញ សពបុរសម្នាក់ អណ្ដែតទឹក ទន្លេ ដោយដៃជាប់ខ្នោះ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល