CamNews

ចន ច័ន្ទលក្ខិណា បញ្ជូន ម្ដាយទៅ ពេទ្យកាល់ម៉ែត ទាំងកណ្ដាលយប់

ភ្នំពេញ៖ កាលពីរាត្រីទី ៧មករា ជារាត្រីអបអរសាទរ នៃជ័យជំនះលើរបប ប្រល័យពូជសាសន៍ ខ្មែរក្រហម និងជារាត្រីមួយ ដែលប្រជាជនកម្ពុជា បានឈប់សម្រាក ដើរលំហែរកាយ តាមរមណីយដ្ឋាននានា ផ្ទុយខុសពីគេ អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងស្រីល្បីល្បាញ និងជាតារាបង្ហាញម៉ូដ ដ៏ស្រស់សោភា បែរជាបង្ហាញវត្តមាន នៅមន្ទីរពេទ្យ កាល់ម៉ែត ទាំងកណ្ដាល យប់ទៅវិញ ធ្វើឲ្យភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ នៅទីនោះ ។ ហេតុអ្វីបានជា ចន ច័ន្ទលក្ខិណា ចូលពេទ្យទាំងកណ្ដាក យប់បែបនេះ ?

ប្រភពកៀកកិតនឹងអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា ក្នុងថ្ងៃនេះ(៧មករា)សមតែបានសម្រាក តែអ្នកនាងមិន បាន សម្រាកទេ ផ្ទុយទៅវិញ ការងាអ្នកនាងគរដូចភ្នំ ត្រូវមើលការខុស ត្រូវលើហាងថ្មី ដែលកំពុងតែកែលំអរ និង ហាងចាស់ ដែល កំពុងតែដំណើរការ ។ ចំណែកការងារសិល្បៈ រាប់រយមុខទៀត ត្រូវរ៉ាបរងម្នាក់ឯង ។ ចៃដន្យអី..! ជំងឺសំពាធឈាមខ្ពស់ របស់ ម្ដាយអ្នកនាង ធ្វើទុក្ខ ក៏តម្រូវឲ្យអ្នកនាង បញ្ជូនម្ដាយទៅមន្ទីរ ពេទ្យទាំងកណ្ដាលយប់ ហើយបងប្អូន ជីដូនមួយ របស់ចន ច័ន្ទលក្ខិណា ទើបតែទទួលមរណៈភាព ក្នុងជំងឺនេះទៀត ធ្វើឲ្យនាងភ័យស្លេកមុខស្លេកមាត់ ញាប់ដៃញាប់ជើង ដឹកអ្នកម្ដាយ ទៅពេទ្យជាបន្ទាន់ ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា នាងត្រូវចេញទៅ ប្រទេសវៀតណាម នៅថ្ងៃនេះ(៨មករា) តែគំរោង ត្រូវលុបវិញ ដោយសារ តែម្ដាយឈឺ។ នាងពិតជាស្រឡាញ់ម្ដាយ ជាងអ្វីៗទាំងអស់ ឲ្យតែអ្នកម្ដាយជាសះស្បើយ អស់លុយប៉ុន្មាន ក៏អ្នកនាងសុខចិត្តដែរ ។ ប៉ុន្តែនៅពេលនេះ ស្ថានភាពជំងឺ ម្ដាយរបស់នាង បានធូរស្រាល ច្រើនហើយ ។

អ្នកនាង ចន ច័ន្ទលក្ខិណា ថ្វីត្បិតតែមួយរយៈពេល ចុងក្រោយនេះ មានរឿងរ៉ាវមិន ល្អជាច្រើន កើតលើនាង តែងតែជំនះ ទៅមុខជានិច្ច មិនរាថយឡើយ ។ រឿងរ៉ាវទុក្ខកង្វល់ មួយទៀតរបស់អ្នកនាង គឺរឿងភាគថៃ ដែលនាងគិតថា មកដណ្ដើម ទីផ្សារភាពយន្តខ្មែរ ក៏ក្លាយជា ការពិត ព្រោះអ្នកណា ក៏និយាយ ពីរឿងថៃគ្រប់ៗគ្នា ។ ចន ច័ន្ទលក្ខិណា បានប្រឹងប្រែង អស់សមត្ថភាព ហើយ នៅតែមិនអាចស្រោច ស្រង់ភាពយន្ត ខ្មែរមកវិញបានទេ ព្រោះអ្នកនាង ម្នាក់ឯងមិនអាចទូលភ្នំបានទេ ។ ម្យ៉ាងមានរឿង ជាច្រើនទៀត រងចាំនាងទៅ ដោះស្រាយ រួមទាំងការរកស៊ី ជំងឺម្ដាយ កូនរៀន និង ពាក្យចចាមអារ៉ាម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល