ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ចេញពីហាងខារ៉ាអូរខេ ហើយស្រវឹង ត្រូវក្រុមជនសង្ស័យមួយក្រុម ព្រួតគ្នាវាយបណ្តាលឱ្យរងរបួស បន្ទាប់មកក្រុមជនដៃលបានរត់គេចខ្លួនអស់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅចំណុចមុខធីវីម៉ាត ផ្លូវលេខ១៣៦ កែងនិងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ បានចេញពីហាងខារ៉ាអូរខេ មួយកន្លែង ទំនងជាស្រវឹង បានឡួឡាឌឺឌង ដាក់មនុស្សមួយក្រុម ធ្វើឱ្យមនុស្សមួយក្រុមនោះខឹង បានព្រួតគ្នាវាយបុរសបរទេសខាងលើ បណ្តាលឱ្យរបួសធ្ងន់ ។

ក្រោយពេលកើត ហេតុកម្លាំងសមត្ថកិច្ច បានមកពិនិត្យន្លែងកើតហេតុ និងបាននាំជនបរទេសទៅព្យាបាលរបួសស្នាមនៅមន្ទីរពេទ្យ អង្គរ ចំណែកក្រុមដៃដល់នាំគ្នារត់គេចខ្លួនអស់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល