ភ្នំពេញៈ ស្រីស្រស់រាងតូចច្រឡឹង កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងស្រីវ័យក្មេង ប្រចាំ
ផលិតកម្មហង្សមាស បានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះ នាងមានស្តាយថ្មីបែ្លក ដើម្បី
ទាក់ទាញប្រជាប្រិយភាព ឲ្យកាន់តែល្បីល្បាញមួយកម្រិតទៀត ហើយអ្វីដែលថ្មី សម្រាប់ នាង
គឺទើបតែបំបែកក្បាច់រាំថ្មី ដើម្បីស្វាគមន៍ឆ្នាំ២០១៣នេះ។

តារាស្រីដែលកំពុងតែខំប្រឹងសាងកេរ្តិ៍ឈ្មោះ នៅក្នុងវិថីសិល្បៈកញ្ញា ទេព បូព្រឹក្សបានបង្ហើបប្រាប់
Looking TODAY ឲ្យដឹងថា បច្ចុប្បន្ននាងកំពុងតែមានការ មមាញឹកជាមួយការងារ សិល្បៈ ច្រើន
ទាំងការត្រៀមចេញបទ ចម្រៀងវ៉ុលថ្មីៗ និងច្រៀងខនសឺត តាមខេត្ត ហើយជាពិសេស នោះគឺ
នាងត្រូវព្យាយាមធ្វើការហ្វឹកហាត់ បំបែកក្បាច់រំាធ្វើយ៉ាងណាឲ្យថ្មី ហើយប្លែកដើម្បីធ្វើ ឲ្យមិត្តៗយុវ
វ័យប្លែកអារម្មណ៍ ព្រោះថាធម្មតាយើងជាអ្នកសិល្បៈត្រូវតែរិះរកអ្វីដែលថ្មីជាប់ជានិច្ចមិនត្រូវសម្តែង
តែរឿងដដែលទេ វាអាចធ្វើឲ្យមហាជន មានការធុញទ្រាន់។

តារាចម្រៀងស្រីវ័យ១៩ឆ្នាំរូបនេះបានប្រាប់ឲ្យដឹងថា “ ក្នុងនាមយើងជាតារាមួយរូប គឺតែងតែរិះរក
អ្វីដែលថ្មីជាក់ស្តែងដូចជាខ្ញុំគឺតែងតែ ទទួលបានការគាំទ្រពី ទស្សនិកជនភាគច្រើនគឺការច្រៀងនិង
រាំហើយនៅក្នុងឆ្នាំថ្មីនេះខ្ញុំ និងក្រុមរាំកំពុងតែនាំគ្នាហាត់រៀននិងបំបែកក្បាច់រំាថ្មីធានាថាបែ្លកនិងការ
ទាក់ទាញ ប្រជាប្រិយមិនចាញ់ក្បាច់រាំមុនៗទេ”។

តារាស្រីញញឹមស្រស់បង្កប់ដោយមន្តស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងថា ជាធម្មតាក្បាច់រាំដែលក្រុម
រាំរបស់នាងរាំភាគច្រើន គឺមានការបំបែកក្បាច់ដោយក្រុមរាំ និងប្អូនប្រុសរបស់នាងធ្វើយ៉ាងណាឲ្យ
ក្បាច់រាំថ្មីប្លែក និងទាក់ទាញការចាប់អារម្មណ៍ ពេលដែលបំបែកបាន ហើយ ទើបនាំគ្នាចាប់ផ្តើម
ហាត់រាំនៅពេលដែល មានឱកាសល្អនាងនិងយកក្បាច់រាំនោះ ទៅបង្អួត នៅលើឆាក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល