រតនគិរី ៖ ផ្ទះសំណាក់ឆាយ វ៉ាង ត្រូវបានភ្លើងឆាបឆេះ បណ្តាលភ្ញៀវម្នាក់ សម្រាកក្នុងបន្ទប់លេខ០៣២ ស្លាប់ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹក ព្រលឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅជាប់រង្វង់ មូលទីរួម ក្រុងបានលុង ស្ថិតនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

បើតាមប្រភពព័ត៌មាន ពីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ឃើញមាន ផ្សែងហុយ ផ្នែកខាងក្រោយ នៅជាន់ទី២ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយបានទូរស័ព្ទហៅ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តចំនួន១គ្រឿង ជួយបាញ់ទឹក ពន្លត់ទាន់ពេលវេលា ។ ម្ចាស់ផ្ទះខាងលើ ប្រាប់បន្តឲ្យដឹង ទៀតថា អគ្គីភ័យនេះបណ្តាលមកពីទូសេ្សខ្សែភ្លើង ហើយពុំមានខូចខាតទ្រព្យ សម្បត្តិនោះ ទេ គ្រាន់តែមានស្នាមឆេះខ្លោចអស់ស័ង្កសីពីរ បី សន្លឹកតែប៉ុណ្ណោះ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះអន្តរាគមន៍ ក្នុងហេតុការណ៍ អគ្គីភ័យខាងលើនេះ ប្រាប់ឲ្យដឹងថា មានភ្ញៀវម្នាក់ ទំនងជាមនុស្សស្រី បានឆេះខ្លោចស្លាប់ក្នុងបន្ទប់០៣២ និងមានមនុស្ស ប្រុសម្នាក់ ទៀតស្នាក់ នៅបន្ទប់ជាមួយគ្នារងរបួស ប៉ុន្តែរត់ទៅព្យាបាលខ្លួនឯង ខណៈនេះសមត្ថកិច្ច កំពុងស្វែង រកដើម្បីសុំការបំភ្លឺ ព្រោះថា ហេតុអ្វីពេលភ្លើងឆេះអត់ជួយរំដោះ ស្ត្រីរងគ្រោះនោះចេញពី ក្នុងបន្ទប់ ដោយរត់យករួចខ្លួនតែម្នាក់ឯង។ សមត្ថកិច្ចខាងលើបន្តឲ្យដឹងទៀតថា ករណីទូស្សេខ្សែភ្លើងនេះ ផ្តើមចេញ ពីបន្ទប់០៣២ នេះតែម្តងដោយសមត្ថកិច្ចត្រួត ពិនិត្យឃើញឆេះពិតាន និងកង្ហាលខ្ទេចតែម្តង។ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងអត្តសញ្ញាណសាកសព និងអ្នករត់គេចខ្លួនទៅព្យាបាល ខ្លួនឯងនៅឡើយទេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល