តាកែវ ៖ យុវជន៤នាក់ ក្នុងនោះមាន ម្នាក់អាយុត្រឹម១៤ឆ្នាំ បានរួមគ្នាចាប់ក្មេង ស្រីអាយុ១៦ឆ្នាំម្នាក់រំលោភបូក រហូតបាន សម្រេច ខណៈដែលរូបនាងកំពុងធ្វើដំណើរ តែម្នាក់មកពីមើលគេរាំធុងបាស់នៅក្នុងភូមិ។

តាមពិតទៅករណីនេះ បានកើតឡើង តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥មក ម្ល៉េះ ប៉ុន្ដែទើបនឹងបែកធ្លាយដល់ឪពុកម្ដាយ និងក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះកាល ពីប៉ុន្មានថ្ងៃមុននេះ ទើបដាក់ពាក្យបណ្ដឹងទៅ កាន់អធិការដ្ឋាននគរបាល ស្រុកអង្គរបុរីខេត្ដ តាកែវ ទើបឈានទៅដល់ការចាប់ខ្លួនជន សង្ស័យទាំង៤នាក់ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

យោងតាមរបាយការណ៍របស់នគរបាល ស្រុកអង្គរបុរីបានឱ្យដឹងថា ក្រោយពីជន សង្ស័យទាំង៤នាក់ បាននាំគ្នាចាប់រំលោភលើ ក្មេងស្រីរងគ្រោះ បានសម្រេចទាំងអស់គ្នា រួចមក តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅខាងលិចភូមិរកា ឃុំបាស្រែ ប៉ុន្ដែក្មេងស្រីរងគ្រោះ មិនបានទម្លាយរឿង ប្រាប់ទៅឪពុកម្ដាយក៏ដូចជាសាច់ញាតិនោះ ឡើយ ព្រោះតែមានភាពខ្មាសអៀននិងម្យ៉ាង ទៀតខ្លាចជនសង្ស័យទាំងនោះតាមយាយី និងធ្វើបាបទៀត ។

មន្ដ្រីនគរបាលស្រុកអង្គរបុរីបានបញ្ជាក់ ទៀតថា ក្រោយពីមានរឿងនេះកើតឡើង ក្មេងស្រីរងគ្រោះបានមកធ្វើការនៅរោងចក្រ ក្នុងរាជធានីភ្នំពេញ លុះដល់ប៉ុន្មានថ្ងៃកន្លង មកនេះ បានធ្លាក់ឈាមពីប្រដាប់ភេទ ក៏ត្រូវ បានមិត្ដភក្ដិនិងខាងរោងចក្រយកទៅពិនិត្យជាមួយគ្រូពេទ្យ ស្រាប់តែបែកធ្លាយរឿង នេះតែម្ដង ។

ក្រោយពីដឹងរឿងរ៉ាវទាំងនេះខាងភាគី រោងចក្របានទូរស័ព្ទទៅប្រាប់ឪពុកម្ដាយ របស់នាង ហើយក៏ទៅដាក់ពាក្យបណ្ដឹងនៅ អធិការដ្ឋាននគរបាលស្រុកអង្គរបុរី ធ្វើការ ស្រាវជ្រាវនិងឈានទៅដល់ការចាប់ខ្លួនជន សង្ស័យទាំង៤នាក់តែម្ដង ។

របាយការណ៍របស់នគរបាលបានបញ្ជាក់ ថា ជនសង្ស័យទី១ ឈ្មោះភួង សេងហាក់ អាយុ១៥ឆ្នាំ ទី២ ឈ្មោះអែម ហាក់ អាយុ ១៥ឆ្នាំ ទី៣ ឈ្មោះពុត រត្ន័ អាយុ១៤ឆ្នាំនិង ទី៤ ឈ្មោះភាស់ ឆៃ អាយុ១៥ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ ។ រីឯក្មេងស្រីរង គ្រោះ ឈ្មោះ ស ស ហ អាយុ១៦ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានសារភាពពីទោសកំហុសរបស់ខ្លួន ថា ពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ប្រាកដមែន ដោយបានសម្រេចទាំងអស់គ្នា ខណៈដែលរូបនាងកំពុងដើរតែម្នាក់ឯងកាល ពីវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រឡប់មកពីមើលគេរាំធុងបាស់។

ក្រោយការឃាត់ខ្លួននិងសារភាពពីទោស កំហុសនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបាន នគរបាលស្រុកអង្គរបុរី បញ្ជូនទៅកាន់ការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្ដន្ទាទោសទៅតាមផ្លូវ ច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល