កាសែត Wall Street Journal បានឲ្យដឹងថា Apple កំពុងតែធ្វើការពិសោធអេក្រង់ទំហំធំ នៅ
លើបណ្តាគំរូ iPhone និង iPad។ ក្នុងនោះទំហំធំបំផុតរបស់ iPad គឺ 13 inch ចំណែក iPhone
ក៏មានអេក្រង់ធំជាង 4 inch សព្វថ្ងៃនេះដែរ។

ប្រភពបានបង្ហើបដល់ការសែត Wall Street Journal ឲ្យដឹងថា Apple បានធ្វើការងារនេះ ក្នុងរយះ
ពេលពីរបីខែនេះ។ បើសិនជានេះជាការពិត ដូច្នេះអាចនិយាយបានថា ព័ត៌មានដែលបានចចាម
អារាមថា Apple កំពុងធ្វើពិសោធ iPhoneអេក្រង់5.7 inch កាលពីខែមុន គឺពិតប្រាកដមែនហើយ
ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាចនឹងធ្វើការបង្ហាញខ្លួន តិចបំផុត គំរូ iPhone អេក្រង់ធំពីរម៉ូដែល នៅ
ឆ្នាំក្រោយ ជាមួយទំហំ 4.7 និង 5.7 inch។

ក្នុងនោះ បណ្តាព័ត៌មានផ្សេងៗទៀតបានឲ្យដឹងថា Apple បានសំរេចចិត្ត ពន្យារពេល ក្នុងការ
បង្ហាញខ្លួន iPhone 5S ដើម្បីធ្វើការ Update អេក្រង់ឡើងដល់ 4.3 inch ជំនួសឲ្យ 4 inch ដូច
បច្ចុប្បន្ន។ ដូច្នេះ iPhone 5S ដែលត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែ កញ្ញា ឬ តុលានោះ
ត្រូវបាន ពន្យារពេលដល់ចុងឆ្នាំវិញ៕

ដោយ៖ សិលា
ប្រភព៖ VReview