ព័ត៌មានអន្តរជាតិ ៖ យន្តហោះយោធា ចម្បាំង  IL-76 របស់ប្រទេសចិន អំឡុងវេលា ព្រឹកថ្ងៃច័ន្ទនេះ បានចេញប្រតិបត្តិការហោះហើរ របស់ខ្លួនហើយ ពីមូលដ្ឋានទ័ពអាកាស អូស្រ្តាលី ឆ្ពោះទៅកាន់ទី កន្លែងដែលមានការសង្ស័យថា បានរកឃើញបំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

ភ្នាក់ងារ រាយការណ៍ពិសេស របស់សារព័ត៌មាន ស៊ិនហួរ ដែលបានមានវត្តមាន នៅលើយន្តហោះ ខាងលើ បានធ្វើសេចក្តីរាយការណ៍អោយដឹងថា តំបន់រុករក នៅលើផ្ទៃសាគរ មានរយៈចម្ងាយជាង ២,៥០០ គ.ម ភាគខាងលិច ក្រុង Perth ប្រទេស អូស្រ្តាលី ពោរពេញទៅដោយឧបសគ្គជាខ្លាំង ពោល ក្នុងរយៈកំពស់ ត្រឹម ៣០០ ម៉ែត្រ សម្បូរទៅដោយ ពពក ជាច្រើន ខណៈយន្តហោះ ត្រូវបង្ខំ ធ្វើការហោះហើរ ក្នុងរយៈកំពស់ជាង ៣២០ ម៉ែត្រ ។

ប្រភពបន្តអោយដឹងថា យន្តហោះខាងលើ បានបន្តផ្សាភ្ជាប់ទំនាក់ទំនងជានិច្ច ជាមួយនឹង Xuelong ជាបេក្ខភាព នាវាពិជឃាត ទឹកកក ក្នុងការផ្តោះផ្តូរព័ត៌មាន អោយគ្នាទៅវិញទៅមក ស្តីពី លក្ខខ័ណ្ឌ អាកាសធាតុ និង ស្ថានភាពផ្ទាល់ នៅឯសមុទ្រ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីអាជ្ញាធរ សុវត្ថិភាពដែនទឹក ប្រទេស អូស្រ្តាលី Australian Maritime Safety Authority អោយដឹងថា យន្តហោះយោធា ចម្បាំង  IL-76 មួយគ្រឿងនេះ ជាយន្ត ហោះមួយក្នុងចំណោម យន្តហោះទាំងពីរ ខណៈ សរុបរួម មានយន្តហោះជាច្រើនគ្រឿងផ្សេងទៀត ដល់ទៅ ១០ គ្រឿងឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ