CamNews

យន្ដហោះខ្នាតតូច ហោះបុកផ្ទះប្រជាជន អ្នកបើកបរបាត់បង់ជីវិត

យន្ដហោះខ្នាតតូចមួយគ្រឿង បានហោះបុកផ្ទះមួយខ្នង ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន
ក្បែរព្រលានយន្ដហោះ Midway នៅ Chicago អាមេរិក កាលពីថ្ងៃទី ១៨កន្លងទៅ បណ្ដាលឱ្យអ្នក
បើកបរយន្ដហោះម្នាក់ បាត់បង់ជីវិត។

មន្ទីរពន្លត់អគ្គិភ័យ ឱ្យដឹងថា គេមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណរបស់អ្នកបើកបរយន្ដហោះនេះ ដែលជាមនុស្សតែម្នាក់គាត់នៅលើយន្ដហោះ។ យន្ដហោះខាងលើនេះ បានហោះទៅបុកទម្លុះផ្ទះ
មួយខ្នង នៅតាមបណ្ដោយដងផ្លូវ S.Knox។

ចំណែកប្ដីប្រពន្ធវ័យចំណាស់មួយគូ ដែលរស់នៅក្នុងផ្ទះនេះ មិនទទួលរងរបួសស្នាមអ្វីនោះទេ
ដោយបន្ទាប់ពីកើតហេតុភ្លាម អ្នកជិតខាងម្នាក់ បានជួយនាំពួកគាត់ចេញពីផ្ទះ។ គ្រោះថ្នាក់យន្ដ
ហោះ​ដែលបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក) នេះ មិនបាន
បង្កឱ្យមានការផ្ទុះឆេះនោះដែរ។

Michael Fox អគ្គនាយករបស់មន្ទីរពន្លត់អគ្គិភ័យនៅ Chicago ឱ្យដឹងថា ម្ចាស់ផ្ទះ កំពុងសម្រាន្ត
នៅក្នុងបន្ទប់មួយក្បែរបន្ទប់ទទួលភ្ញៀវ ហើយបន្ទប់ទទួលភ្ញៀវ ត្រូវខូចខាតទាំងស្រុង។

ក្រុមបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវរង់ចាំនៅខាងក្រៅមួយរយៈពេល ទើបអាចចូលទៅខាងក្នុងផ្ទះ
ដោយសារតែផ្ទះនេះ មិនមានសុវត្ថិភាព ក្រោយពីគ្រោះថ្នាក់។

នាយកដ្ឋានអាកាសចរណ៍អាមេរិក (FAA) ក៏បានឱ្យដឹងថា អ្នកបើកបរយន្ដហោះដែល​ជួប​គ្រោះ​
ថ្នាក់​នេះ បានរាយការណ៍អំពីបញ្ហាម៉ាស៊ីនភ្លាមៗ បន្ទាប់ពីបានហោះឡើង ហើយបានព្យាយាម
ហោះត្រឡប់មកព្រលានយន្ដហោះ Midway នៅ Chicago មុន​ពេល​ជ្រុល​ទៅ​បុក​ផ្ទះ​។

<object style="display: block; margin-left: auto; margin-right: auto;" width="502" height="430" data="http://www.youtube.com/v/OkYsN_HxzNE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/OkYsN_HxzNE&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Youtube