ភ្នំពេញ ៖ ជនសង្ស័យប្រដាប់ អាវុធពីរនាក់ ម្នាក់ត្រូវប្រជាពលរដ្ឋ វាយរហូតស្ទើរស្លាប់ស្ទើររស់ និងម្នាក់ ទៀត ត្រូវរត់គេចខ្លួន បន្ទាប់ពីពួកគេទាំង ពីរនាក់ ធ្វើសកម្មភាពបាញ់ ប្លន់យកម៉ូតូ និងគ្រឿង អលង្ការ ពីនារី ម្នាក់ មិនបានសម្រេច នៅចំណុចផ្លូវលេខ៧០ ស្ថិតក្នុងភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម កាលពីវេលា ម៉ោង ២៣និង០០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុទាក់ទិន នឹងអំពើបាញ់ប្លន់ខាងលើនេះ បានឲ្យដឹង ថា នៅមុនពេលកើតហេតុគេ សង្គេតឃើញនារីរងគ្រោះខាងលើ ដែលរូបនាងផ្ទាល់មិនព្រម បញ្ជាក់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ទើបតែចេញមកពីធ្វើការ លុះមកដល់មុខ ផ្ទះរបស់ខ្លួន ដែលនៅជិត កន្លែងកើតហេតុ ខាងលើស្រាប់តែមានចោរ ប្រដាប់អាវុធមួយ ក្រុមមានគ្នាពីរនាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-6647 បានជិះមកពីក្រោយហើយ លើកកាំភ្លើងបាញ់ឡើងលើចំនួន មួយគ្រាប់ដើម្បីគំរាមឲ្យនារីរងគ្រោះចុះពីលើម៉ូតូនិង ដោះគ្រឿង អលង្ការក្នុងខ្លួនឲ្យគេទាំងអស់ ។ ដោយនារីរង គ្រោះមានការភ័យខ្លាំងពេក ក៏បានស្រែកឆោរឡោរឲ្យគេ ឯងជួយ ហើយស្នូរកាំភ្លើង ដែលបន្លឺឡើង ចំនួនមួយគ្រាប់នោះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល ជាខ្លាំង ដល់ប្រជាពលរដ្ឋ ដែលនៅជិតកន្លែង កើតហេតុ និងបាននាំគ្នាមក ជួយអន្តរាគមន៍ វាយប្រតាយប្រតប់ ដណ្តើមកាំភ្លើង ជាមួយនឹងជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ដែល មានកាំភ្លើងជាប់ដៃនោះ ក៏បណ្តាល ឲ្យផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ថែមទៀត តែសំណាងល្អមិនបណ្តាលឲ្យចំ នណារម្នាក់ឡើយ ហើយកាំភ្លើងត្រូវប្រជាពលរដ្ឋដណ្តើមបាន ក៏ធ្វើការព្រួតវាយម្នាក់មួយដៃមួយជើង ស្ទើរស្លាប់ ស្ទើររស់ សល់តែដង្ហើមចង្រឹត ចំណែកឯជនសង្ស័យម្នាក់ទៀត ឃើញស្ថានការដូចនេះក៏ បានព្យាយាមរត់គេច ខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន ជន សង្ស័យខាងលើ រួមទាំងកាំភ្លើង ម៉ូតូនិង វត្ថុតាងផ្សេងៗទៀត បញ្ចូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅតុលាការចាត់ការចាត់ការ តាមផ្លូវច្បាប់ ៕

នារីរងគ្រោះពេលសមត្ថកិច្ចហៅមកសាកសួរ