CamNews

កប៉ាល់ទេសចរ បាហាម៉ា នាំភ្ញៀវទេសចរណ៍ ចំនួន៥៦៤នាក់ ចូលមកទស្សនា កំសាន្តក្នុងក្រុង ព្រះសីហនុ

ព្រះសីហនុ ៖ កប៉ាល់ទេសចរបាហាម៉ា ១គ្រឿង បាននាំភ្ញៀវទេសចរចំនួន៥៦៤នាក់ សើ្មនឹង២២សញ្ជាតិ ចូល មកទេសនាកម្សាន្ត នៅក្រុងព្រះសីហនុ។

មន្រ្តីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានមានប្រសាសន៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង៨និង៣០ នាទី មានកប៉ាល់ទេសចរសញ្ជាតិបាហាម៉ា ឈ្មោះ CRYSTAL SYMPHONY ១គ្រឿងបានចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលដឹកនាំភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៥៦៤នាក់ស្រី៣១៦ សើ្មនឹង ២២ សញ្ជាតិមកពីទ្វីបអាមេរិក អ៊ឺរ៉ុប និងអាស៊ី ដែលក្នុងនោះ អ្វីដែល ចាប់អារម្មណ៍ជាងគេ គឺភ្ញៀវទេសចរសញ្ជាតិអាមេរិក ដែលមានចំនួនច្រើនជាងគេរហូតដល់ទៅ ៣១៥នាក់ ។

ចំពោះអ្នកភ្ញៀវទេសចរណ៍ទាំងនេះបន្ទាប់ពីកប៉ាល់ បានចូលចតនៅកំពង់ផែហើយ ក៏បានបន្តដំណើរ តាមរយៈ រថយន្តក្រុងធំៗបន្តដំណើរមកទស្សនាកំសាន្ត ក្នុងក្រុងព្រះសីហនុបន្តទៀតដោយភ្ញៀវខ្លះទស្សនាតំបន់ឆ្នេរ ដ៏ ស្រស់ស្អាត ដែលមានខ្សាច់សក្បុសជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ គួរឱ្យចង់ងូតមួយចំនួនទៀតទស្សនា ទីក្រុងទេសចរចំណាស់មួយនេះ ព្រមទាំងបានទិញវត្ថុអនុស្សាវរីយ៍កំដរដៃផងដែរ ។

លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានច្រកទ្វារនគរបាលអន្តោប្រវេសន៍កំពង់ផែ បានបញ្ជាក់ថា ដើម្បីលើក ស្ទួយវិស័យទេសចរក្នុងការបើកចំហជើង មេឃដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ខណៈដែលកប៉ាល់ទេសចរនេះ បានធ្វើដំណើរ មកដល់ រូបលោកបានដឹកនាំក្រុមការងារតាមរយៈទូកតូចៗ ឡើងទៅកប៉ាល់ដែលចតនៅលំហរសមុទ្រ មុនចូល ចតនៅកំពង់ផែបានជួយសម្របសម្រួលត្រួតពិនិត្យឯកសារ និងវាយត្រា ក្នុងន័យសម្រួលការងារឱ្យបាន ឆាប់ រហ័យ ព្រោះភ្ញៀវទាំងនេះចូលមកទស្សនា មានរយៈពេលខ្លីទម្រាំកប៉ាល់ចូលចតស្រួលបួល ក្រុមការងាររបស់ លោកបានសម្រេចការងារបានមួយចំនួនធំទៅហើយ ។

លោកប្រធានច្រកទ្វារ ក៏បានបន្ថែមថា កប៉ាល់ទេសចរមួយនេះនឹងធ្វើដំណើរចាកចេញវិញ នៅវេលាម៉ោង ២២ និង០០នាទីយប់នេះ ។ គួរបញ្ជាក់ថាកប៉ាល់ទេសចរនេះ មានបណ្តោយប្រវែង ២៣៨ ម៉ែត្រ ទទឹងប្រវែង ៣០,១៨ម៉ែត្រជម្រៅ ៧,៥៩ម៉ែត្រ មានក្រុមនាវិកបម្រើការងារចំនួន ៥៤៧នាក់ ស្រី១៣០នាក់ ស្មើនិង ៤៧សញ្ជាតិ។ កប៉ាល់ទេសចរនេះទើបតែធ្វើដំណើរមកពីប្រទេសថៃ  បន្ទាប់ពីចូលចតនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា វេលាម៉ោង ០៨និង៣០ព្រឹកនេះ នឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាមយប់នេះបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល