CamNews

អ.ហ បាញ់ពីរគ្រាប់ ផ្អើលចោរកំពុង ធ្វើសកម្មភាពប្លន់ ម៉ូតូស្កូបពី

ភ្នំពេញៈ ក្រុមចោរមួយក្រុមជិះម៉ូតូសេ១២៥ ពណ៌ ខ្មៅមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ
បានមកធ្វើសកម្ម ភាពដេញកៀរប្លន់យកម៉ូតូស្កូបពី ពណ៌ស ស៊េរី២០១៣ គ្មានស្លាកលេខពីនារី
២នាក់ ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស រហូតមកដល់មុខក្លឹបរាត្រីទីក្រុងមាស
កំពុងយាមនៅមុខក្លឹបទីក្រុងមាស បានដកកាំភ្លើងបាញ់ឡើងលើមេឃគំរាមក្រុមចោររត់ចែក
ជើងគ្នា នាវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។

សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះក្នុងករណីប្លន់ខាងលើនេះ ទី១. ឈ្មោះ ស្រីម៉ី និងម្នាក់ទៀត
មិនបានស្គាល់អត្តសញ្ញាណ ដោយសារក្រោយពីចោរ ធ្វើសកម្មភាពមិនបានសម្រេចនោះ
ក្រុមនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងឡើយ។

ទាក់ទិននឹងករណីប្លន់ដោយប្រើកាំបិតខាងលើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស
ឡើយ ព្រោះមុនពេលកើតហេតុនារីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូស្កូបពីឌុបគ្នាធ្វើដំណើរ
តាមបណ្តោយផ្លូវព្រះមុនីវង្ស រហូតមកដល់មុខក្លឹបទីក្រុងមាស ក៏ត្រូវចោរមួយក្រុមចោរកាន់
កាំបិតបុ័ងតោ មួយមកធ្វើសកម្មភាពកៀរនាងទៅអែបខាង និងដ ណ្តើមយកម៉ូតូ ប៉ុន្តែជា
អកុសលត្រូវក្រុមកងរាជអាវុធហត្ថខណ្ឌចំការមន ដែលកំពុងឈរជើងនៅជិតចំណុច កើត
ហេតុឃើញទាន់ ក៏បានបាញ់ពីរគ្រាប់គំរាមទៅក្រុមចោរ ដែលកំពុងធ្វើសកម្មភាពប្លន់ម៉ូតូ
បណ្តាលឲ្យក្រុមចោរទាំងនោះ ឡើងជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលភ្លាមៗតែម្តង។ សំ
ណាងល្អដែលក្នុងហេតុការណ៍នេះ នារីរងគ្រោះទាំងពីរនាក់ មិនបាត់បង់ទ្រព្យសម្បតិ្ត និង
រងរបួស។

ករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនប្លន់នោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល